វៀតណាមមានមនុស្សចំនួន ៥១,២១៦ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

(VOVWORLD) - ទាក់ទងនឹងការងារចាក់វ៉ាក់សាំង យោងតាមព័ត៌មានពីកម្មវិធីចាក់ថ្នាំបង្ការជាតិបើកទូលាយបានឲ្យដឹងថាគិតត្រឹមម៉ោង ១៦៖០០ ថ្ងៃទី ១ ខែមេសា វៀតណាមមានមនុស្សចំនួន ១.៤៧៣ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅវៀតណាមកើតឡើងដល់ ៥១.២១៦ នាក់។
វៀតណាមមានមនុស្សចំនួន ៥១,២១៦ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ - ảnh 1ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រូបថត៖ VNA)

យោងតាមព័ត៌មានពីក្រសួងសុខាភិ បាលវៀតណាមបានឲ្យដឹងថា ចាប់ពីម៉ោង១៨៖០០ ព្រឹកថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែមេសា វៀតណាមមិនមានករណីឆ្លងជំងឺកូវីដ-១៩ ណាមួយទៀតទេ។ នៅទូទាំងប្រទេសនៅតែកត់ត្រាត្រឹមតែករណីវិជ្ជមាននឹងវីរុស SARS-CoV-2 ចំនួន ២.៦១៧ ប៉ុណ្ណោះ។

ខេត្តនិងក្រុងចំនួន ១០ (រួមមានទីក្រុង Hoa Binh – Dien Bien – Ha Giang – Binh Duong – Hung Yen – Bac Giang – Gia Lai – Bac Ninh –Quang Ninh និងទីក្រុងហូជីមិញ) មិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ណាមួយក្នុងរយៈពេល ៤៨ ថ្ងៃកន្លងមកទេ។ រីឯទីក្រុងហាណូយវិញអស់រយៈពេល ៤៥ ថ្ងៃ និងទីក្រុងអស់រយៈពេល ៣៨ ថ្ងៃ មិនបានកត់ត្រាករណីឆ្លងជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេសឡើយ។

ទាក់ទងនឹងការងារចាក់វ៉ាក់សាំង យោងតាមព័ត៌មានពីកម្មវិធីចាក់ថ្នាំបង្ការជាតិបើកទូលាយបានឲ្យដឹងថាគិតត្រឹមម៉ោង ១៦៖០០ ថ្ងៃទី ១ ខែមេសា វៀតណាមមានមនុស្សចំនួន ១.៤៧៣ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅវៀតណាមកើតឡើងដល់ ៥១.២១៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ