វៀតណាមមានមហិច្ឆតាឈានចូលជម្រើសកំពូលប្រទេសទាំង១៥ ដែលមានកសិកម្មអភិវឌ្ឍបំផុតលើពិភពលោក

(VOVWORLD) - នេះជាគោលដៅជួរមុខនៅក្នុងសារាចរណ៍ស្ដីពីភារកិច្ចដំណោះស្រាយ មួយចំនួនសម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃកសិ-រុក្ខ-ជលផល ដែល ទើបតែត្រូវបានលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលចុះហត្ថលេខាចេញផ្សាយ។
សារាចរណ៍នេះបានដាក់ចេញគោលដៅគឺខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ វៀតណាមឈានចូលក្នុងជម្រើសកំពូលប្រទេសទាំង១៥ដែលមាន កសិកម្មអភិវឌ្ឍបំផុតលើពិភពលោក ក្នុងនោះវិស័យកែច្នៃកសិផលស្ថិតនៅ ក្នុងជម្រើសកំពូលប្រទេសទាំង១០ទូទាំងពិភពលោក ហើយវៀតណាមជា មជ្ឈមណ្ឌលកែច្នៃនិង logistic នៃពាណិជ្ជកម្មកសិផលសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ