វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមួយប៉ាណាម៉ា

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប៉ាណាម៉ាលោក Servio Samudio ដែលមកជំរៀបលាក្នុងឱកាសលោកបញ្ចប់ អាណត្តិបេសកកម្មការទូតនៅវៀតណាម។ 
វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមួយប៉ាណាម៉ា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប៉ាណាម៉ាលោក Servio Samudio (រូបថត៖ chinhphu.vn)

  នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើន ទំនាក់ទំនងជាមួយប្រទេសអាមេរិកឡាទីននិយាយរួមនិងប្រទេសប៉ាណាម៉ា និយាយដោយឡែក ព្រមទាំងស្នើអោយប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបតិ្ត ការលើវិស័យពាណិជ្ជកម្មវិនិយោគ។

        ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Servio Samudio បានអះអាងថា ប៉ាណាម៉ានឹងប្រកៀកស្មាហើយគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានសមាគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំ២០២០។ លោកឯកអគ្គរដ្ឋទូបាន សម្ដែងនូវគោលបំណងថា វៀតណាមនឹងធ្វើជាច្រកទ្វារដើម្បីជួយអោយ ប៉ាណាម៉ាជ្រៀតចូលទីផ្សារអាស៊ាន ព្រមទាំងប៉ាណាម៉ាក៏ត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភតភ្ជាប់ វៀតណាមជាមួយទីផ្សារអាមេរិកឡាទីនផងដែរ។ លោកឯកអគ្គ រដ្ឋទូតជឿជាក់ថា ភាគីទាំងពីរនឹងសហការគ្នារៀបចំសកម្មភាពជាច្រើនក្នុង ឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២០ ហើយ ប៉ាណាម៉ាមានគោលបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីវៀតណាម ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ានាពេលខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ