វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក

(VOVWORLD) -  នាថ្ងៃទី ២៨ ខែមិថុនា ឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងប្រតិកម្មរបស់វៀត ណាមចំពោះការលើកឡើងនាពេលថ្មីៗនេះ របស់ប្រធានា ធិបតីអាមេរិក លោក Donald Trump ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា: វៀតណាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។  នាពេលកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបញ្ជាក់យ៉ាងច្បាស់ពីការវិឌ្ឍន៍យ៉ាងល្អប្រពៃលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគ។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

ដោយមានទស្សនៈថា សេដ្ឋកិច្ចទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនោះ វៀតណាមមានគោលបំណង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-អាមេរិកតាមទិសសេរីភាពនិងយុត្តិធម៌ ដោយឈរលើមូលដ្ឋាននៃផលប្រ យោជន៍ទៅវិញទៅមក។ ក្នុងស្មារតីនេះ វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងជំរុញការនាំចូលទំនិញ ដែលជាឧត្តមភាពរបស់អាមេរិក ហើយវៀតណាមមានតម្រូវការ។ ម្យ៉ាងវិញទៀត វៀតណាមក៏ផ្តោតសំខាន់លើការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដោយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាមេរិកមានបំណងវិនិយោគនៅវៀតណាម ក៏ដូចជាលើកទឹកចិត្តឲ្យសហគ្រាសវៀតណាម  ធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅសហរដ្ឋ អាមេរិក។

លើសពីនេះទៅទៀត វៀតណាមបានអនុវត្តវិធានការជាច្រើន ដើម្បីទប់ស្កាត់ការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញបរទេស ដែលយកនាមជាទំនិញវៀតណាមដើម្បីនាំចេញទៅទីផ្សារផ្សេងទៀត។ យ៉ាងណាមិញ វៀតណាមនិងសហរដ្ឋអាមេរិកបានធ្វើទំនាក់ទំនងជាប្រចាំ តាមរយៈយន្តការដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជ កម្មនិងវិនិយោគ (TIFA) ដើម្បីបង្កើតយុទ្ធសាស្រ្តសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ជាពិសេស បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងដោះស្រាយបន្ទាន់រាល់បញ្ហាដែលកើតឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ