វៀតណាមរកឃើញ ៤ ករណីទៀត ដែលឆ្លង Covid-19

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខេមិនាក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ករណីឆ្លង Covid-19 ថ្មី ចំនួន ៤ ទៀត ដែលធ្វើឲ្យករណីឆ្លងជំងឺនេះសរុបឡើង ៦១ នាក់។ 

អ្នកជំងឺទី ៦១ ជាបុរស អាយុ ៤២ ឆ្នាំ នៅខេត្ត Ninh Thuan។  អ្នកជំងឺបានទៅកាន់ម៉ាឡេស៊ីនាថ្ងៃទី ២៧ ខែកុម្ភៈ ហើយវិលត្រឡប់មកវៀតណាមវិញនាថ្ងៃទី ៤ ខែមិនា នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ បន្ទាប់ពីបានវិលត្រឡប់មកខេត្ត Ninh Thuan វិញ លុះដល់ថ្ងៃទី ១០ ខែមិនាអ្នកជំងឺមានរោគសញ្ញាឈឺបំពង់ក និងគ្រុនក្តៅ។ ចាប់ពីថ្ងៃទី ១៥ ខែមិនា មក អ្នកជំងឺរូបនេះ ត្រូវបានពិនិត្យ និងព្យាបាលជំងឺនៅមន្ទីពេទ្យពហុព្យាបាលនៅខេត្ត Ninh Thuan។ មុននេះ ក្រសួងសុខាភិបាលប្រកាស អ្នកផ្ទុក Covid-19 ចំនួន ៣ នាក់ទៀត គឺ អ្នកជំងឺទី ៥៨ ទី ៥៩ និងទី ៦០។

អ្នកជំងឺទី ៥៨ ជាស្ត្រី អាយុ ២៦ ឆ្នាំ នៅទីក្រុងហាណូយ។ អ្នកជំងឺជានិស្សិតដែល សិក្សានៅបារាំង ហើយបានវិលប្រឡប់មកកាន់វៀតណាមវិញនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នាថ្ងៃទី ១៥ ខែមិនា។

អ្នកជំងឺទី ៥៩ ជាស្រ្តី អាយុ ៣០ ឆ្នាំ មកពីទីក្រុងហណូយ ដែលជាអ្នកបម្រើការ យន្តហោះ តាមជើងហោះហើរពីចក្រភពអង់គ្លេសមកកាន់វៀតណាមកាលពីថ្ងៃទី ២ ខែមិនា។

អ្នកជំងឺទី ៦០ ជាបុរស ជនជាតិបារាំង ហើយជាអ្នកដំណើរតាមជើងហោះហើរពីទីក្រុងប៉ារីសមកកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នាថ្ងៃទី ៩ ខែមិនា។

នាបច្ចុប្បន្ននេះ អ្នកជម្ងឺទាំងនេះកំពុងត្រូវបាន ពិនិត្យនិងព្យាបាលនៅសាខាទី ២ នៃ មន្ទីរពេទ្យ ត្រូពិកមជ្ឈឹម ២ ដោយស្ថានភាពសុខភាពមានស្ថេរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ