វៀតណាមរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ចំនួន ១២ នាក់បន្ថែមទៀត

(VOVWORLD) - នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៣៦០ /៣៩៦ នាក់ ត្រូវបានប្រកាសជាសះស្បើយ ហើយវៀតណាមមិនទាន់មានករណីស្លាប់ណាមួយឡើយ។
វៀតណាមរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ចំនួន ១២ នាក់បន្ថែមទៀត - ảnh 1 វៀតណាមរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ចំនួន ១២ នាក់បន្ថែមទៀត (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម )

ក្រសួងសុខាភិបាលវៀតណាម នាព្រឹកថ្ងៃទី ២១ ខែកក្កដា បានរកឃើញ ករណីឆ្លងជំងឺរាតត្បាត COVID – 19 ចំនួន ១២ នាក់បន្ថែមទៀត។ អ្នកជំងឺទាំងនេះ គឺសុទ្ធតែបានវិល ប្រឡប់មកពីប្រទេសរុស្ស៊ី ដែលបានចូលមកវៀតណាម តាមច្រកអាកាសយានដ្ឋាន Van Don ខេត្ត Quang Ninh ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាម។

ដូច្នេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមរកឃើញ ករណីឆ្លងជំងឺរាតត្បាត COVID – 19 ចំនួន ១៣ នាក់បន្ថែមទៀត ហើយមានអ្នកជំងឺចំនួន ៣ នាក់ទៀតបានជាសះស្បើយ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៣៦០ /៣៩៦ នាក់ ត្រូវបានប្រកាសជាសះស្បើយ ហើយវៀតណាមមិនទាន់មានករណីស្លាប់ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ