វៀតណាមរក្សាការនាំចេញហួសកំរិតទៅកាណាដា

(VOV)_នារយៈពេល ២ ខែដើមឆ្នាំ វៀតណាមរក្សាការនាំចេញហួសកំរិត​ទៅកាណាដា
 និងនៅតែបន្តនាំមុខគេនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីទំហំនាំ
ចេញទៅកាណាដា ។ លោក Hoang Anh Dung ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូតវៀតណាម
ប្រចាំនៅកាណាដាបានឲ្យដឹងថា ការនាំចេញ​របស់​វៀត​ណាម​​ទៅកាណាដាក្នុងរយៈពេល
២ ខែដើមឆ្នាំ២០១៧​ មានចំនួនជាង ៥៨៦ លានដូល្លារ កើនឡើង ៦,៦ ភាគរយបើធៀប
នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ​។ បណ្ដាមុខទំនិញ​នាំចេញ​សំខាន​របស់​វៀត​ណាម​រួមមាន
គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី អេឡិចត្រូនិច ស្បែកជើង ផលិតផល​តម្បាញ​កាត់ដេរជា
ដើម​។ ទន្ទឹមជាមួយនោះ វៀតណាមនាំ​ចូលពី​កាណាដា​ចំនួននូវទំនិញមានតម្លៃជាង
១៣១​ លានដូល្លារ​ ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ