វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ

(VOVWORLD) - ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ មីនា ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Phan Van Khai អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម អតីតសមាជិកសភានីតិកាលទី៨ ទី៩ ទី១០ និងទី១១ ត្រូវបាន រៀបចំឡើងនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ ហើយអូសបន្លាយដល់ ដំណាច់ថ្ងៃទី២១ មីនា ឆ្នាំ២០១៨។
វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ - ảnh 1 គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយអគ្គលេខាលោក Nguyen Phu Trong មកគោរពវិញ្ញាណក្ខ័ន្ធ


ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ មីនា ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Phan Van Khai អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម អតីតសមាជិកសភានីតិកាលទី៨ ទី៩ ទី១០ និងទី១១ ត្រូវបាន រៀបចំឡើងនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ ហើយអូសបន្លាយដល់ ដំណាច់ថ្ងៃទី២១ មីនា ឆ្នាំ២០១៨។ ខណៈពេលនេះ នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ រដ្ឋធានីហាណូយ ក៏ប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ណ្ធអតីតនាយករដ្ឋ មន្រ្តីលោក Phan Van Khai ផងដែរ។

        ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ត្រូវបាន ផ្សាយផ្ទាល់តាមរលកទូរទស្សន៍និងរលកធាតុអាកាស។

វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ - ảnh 2 គណៈប្រតិភូរដ្ឋាភិបាលវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មកគោរពវិញ្ញាណក្ខ័ន្ធ

        នៅទីក្រុងហូជីមិញ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមមានអគ្គ លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិលោក Tran Thanh Man បានដឹកនាំគណៈប្រតិភូនៃស្ថាប័ន មជ្ឈឹមនានា មកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។

        ក្នុងពេលនោះ ស្ថានទូតវៀតណាមជាច្រើនលើទូទាំងពិភពលោកក៏រៀបចំ ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ផងដែរ។

        ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ប្រជាជនរាប់ពាន់នាក់បានមក ដល់ផ្ទះរបស់ លោក Phan Van Khai ដើម្បីសម្ដែងការរំលែកទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធដោយក្ដីសោកទុក្ខជាអនេក។

        ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នឹងត្រូវ បានរៀបចំឡើងយ៉ាងមហោឡារឹតនាវេលាម៉ោង៧កន្លះថ្ងៃទី២២ មីនា នៅសាល ប្រជុំ Thong Nhat។ ពិធីបញ្ចុះសពប្រព្រឹត្តទៅនាវេលាម៉ោង១១ថ្ងៃដដែល នៅ ស្រុកកំណើតលោកនៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។

វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ - ảnh 3 គណៈប្រតិភូនៃគណៈកម្មាធិការកណ្ដាលគណៈបក្ស CPP មកគោរពវិញ្ញាណក្ខ័ន្ធលោក Phan Van Khai (រូបថត៖ nhandan)


នាព្រឹកថ្ងៃទី២០ មីនា នៅកម្ពុជា ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា (CPP) តំណាងក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា តំណាងស្ថានទូតនៃបណ្ដាប្រទេសឡាវ ហ្វីលីពីន ចិន ថៃ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា រួមជាមួយកម្មាភិបាលស្ថានទូតវៀតណាម ស្ថាប័នតំណាងវៀតណាម សហគ្រាសវៀតណាម និងតំណាងសហគមន៍ជនកម្ពុជាដើមកំណើតវៀតណាម បានទៅចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នៅស្ថានទូត វៀតណាមប្រចាំកម្ពុជា។

ប្រតិកម្មទៅវិញ

ផ្សេងៗ