វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅមីយ៉ាន់ម៉ា

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមក៏ប្រព្រឹត្តិទៅពិព័រណ៍រូបថតអំពីទឹកដី និងមនុស្សវៀតណាម។
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅមីយ៉ាន់ម៉ា - ảnh 1 វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅមីយ៉ាន់ម៉ា

សប្តាហ៍វប្បធម៌វៀតណាមនៅមីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុង Yangon សំដៅរួមចំណែកផ្សព្វផ្សាយរូបថតប្រទេសជាតិ និងមនុស្សវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងបង្កើនការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមបានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៧៤ ទិវាបុណ្យជាតិវៀតណាម និងរំលឹកខួបលើកទី ២ ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយ៉ាងមហោឡារឹក។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងគណនាគមន៍ និងទូរគមនាគមន៍ លោក U Thant Sin Maung រដ្ឋមន្ត្រីក្រសួងសំណង់លោក U Han Zaw ព្រមទាំងមន្ត្រីតំណាងនៃក្រសួង ស្ថាប័ន សហគ្រាស ដៃគូ មិត្តភក្តិមីយ៉ាន់ម៉ានិងតំណាងសហគមន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា។

លើពីនេះទៅទៀត ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមក៏ប្រព្រឹត្តិទៅពិព័រណ៍រូបថតអំពីទឹកដី និងមនុស្សវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ