វៀតណាមរំពឹងថា APEC បន្តអះអាងនូវតួនាទីជាវេទិកាស្នូលនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច

(VOVWORLD) - ក្នុងឱកាសដែលប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៨ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang មានជំនួបប្រាស្រ័យជាមួយសារព័ត៌មានអំពីស្ថានភាពកិច្ច សហប្រតិបត្តិការ APEC ក្នុងឆ្នាំនេះ ការរួមវិភាគទានរបស់វៀតណាមសម្រាប់ APEC និងការរំពឹងទុកចំពោះវេទិកាលើកនេះ។

វៀតណាមរំពឹងថា APEC បន្តអះអាងនូវតួនាទីជាវេទិកាស្នូលនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang។ (រូបថត៖ VNA)
លោកអនុរដ្ឋមន្រ្តីឲ្យដឹងថា ក្នុងឆ្នាំ២០២១ ទោះជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ដំណើរការសហប្រតិបត្តិការ APEC នៅតែត្រូវ បានជំរុញយ៉ាងខ្លាំងក្លា។ ក្រោមប្រធានបទ “រួមគ្នាសម្របសម្រួល រួមគ្នាធ្វើសកម្មភាព រួមគ្នារីកចម្រើន” ចាប់ពីដើមឆ្នាំមក APEC មានកិច្ចប្រជុំនៅគ្រប់ជាន់ថ្នាក់ចំនួនជិត ២០០ ក្នុងនោះផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ការស្ដារសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគឡើងវិញ ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន និងលើក កំពស់ប្រសិទ្ធភាពនៃវេទិកា។
វៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះនូវែលហ្សេឡង់ និងសមាជិក APEC ផ្សេងទៀត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការ ក៏ដូច ជារួមចំណែកទៅក្នុងរបៀបវារៈរបស់ APEC ក្នុងឆ្នាំ២០២១។ វៀតណាមដើរតួនាទី សំខាន់ក្នុងការកសាងចក្ខុវិស័យ APEC ២០៤០ ហើយកំពុងចូលរួមយ៉ាងសកម្មក្នុង ការកសាងផែនការអនុវត្តចក្ខុវិស័យនេះផងដែរ។ វៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេសឈានមុខគេក្នុងការអំពាវនាវឲ្យធ្វើលទ្ធកម្មវ៉ាក់សាំងប្រកបដោយសម ភាព។ ជាពិសេស វៀតណាមមានការសន្យាដ៏ខ្លាំងក្លានិងសកម្មភាពជាក់ស្ដែងក្នុងកិច្ច សហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ APEC។
យោងតាមលោកអនុរដ្ឋមន្រ្តី Dang Hoang Giang នៅកិច្ចប្រជុំកំពូល APEC លើកនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងមានសុន្ទរកថាដ៏សំខាន់។ វៀត ណាមរំពឹងថា APEC នឹងបន្តអះអាងតួនាទីជាវេទិកាស្នូលនៃកិច្ចសហប្រតិបត្តិការនិង ការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចតំបន់និងសកលលោក បញ្ជាក់តួនាទីដ៏ សំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ