វៀតណាមរំពឹងទុកការអភិវឌ្ឍចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី២០ កក្កដា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមបានធ្វើជា អធិបតីក្នុងកិច្ចប្រជុំអន្តរផ្នែកតាមប្រព័ន្ធវីដេអូដោយពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ 
វៀតណាមរំពឹងទុកការអភិវឌ្ឍចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung។ (រូបថត៖ VOV)

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្ត មានមន្ត្រីជាន់ខ្ពស់អាស៊ាននានានិងអគ្គលេខាធិការរងអាស៊ាន ៣នាក់ទទួលបន្ទុកសសរ ស្តម្ភទាំង៣គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិង សហគមន៍វប្បធម៌-សង្គមអាស៊ាន។

នៅកិច្ចប្រជុំនេះ ប្រទេសអាស៊ាននានាបានវាយតម្លៃខ្ពស់ចំពោះ សំណើរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ហើយអះអាងថា នឹង សហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងដំណើរការពិភាក្សា កំណត់ ទិសដៅអភិវឌ្ឍរបស់សហគមន៍អាស៊ានឲ្យបានសមស្របនាពេលខាងមុខ។ គួរបញ្ជាក់ថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវការគ្រប ដណ្ដប់លើខ្លឹមសារជាច្រើនដូចជាការផ្ទេរប្ដូរឌីជីថល សន្តិសុខអ៊ីនធឺណែត ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍដោយបរិយាប័ន្ន និងការជំរុញអត្ត សញ្ញាណអាស៊ានជាដើម។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បាន លើកសំណើថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ត្រូវការ កំណត់ឲ្យបានច្បាស់នូវគោលដៅ គោលការណ៍ និងទម្រង់នានា ប្រកប ដោយភាពសមស្របនឹងធម្មនុញ្ញអាស៊ាន។ តាមរយៈឯកសារចក្ខុវិស័យ លើកនេះ អាស៊ាននឹងបន្តអះអាងនូវមជ្ឈភាពរបស់ខ្លួនក្នុងការជំរុញសមាហ រណកម្មក្នុងតំបន់ ការរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ រួម ចំណែកទៅក្នុងសន្តិភាពនិងការអភិវឌ្ឍរបស់សកលលោកទាំងមូល។ ទន្ទឹម នេះ អាស៊ាននឹងបន្តកសាងសហគមន៍អាស៊ានមួយដែលផ្ដោតសំខាន់ទៅ លើប្រជាជន យកប្រជាជនជាស្នូលក្នុងដំណើរការអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ