វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ASEM

(VOVWORLD) -សន្និសីទថ្នាក់រដ្ឋមន្ត្រីការបទេសលើកទី១៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី អឺរ៉ុប(ASEM) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២០ វិច្ឆិកា នៅមីយ៉ាន់ម៉ា។
វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ASEM - ảnh 1វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ASEM 

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបទេសលើកទី១៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី អឺរ៉ុប(ASEM) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២០ វិច្ឆិកា នៅមីយ៉ាន់ម៉ា។អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងស្ដីពី ការតភ្ជាប់រវាងសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ប្រធានគណៈប្រិភូវៀតណាម បានលើកសំណើថា អាស៊ី និងអឺរ៉ុបគម្បីបន្តនាំមុខគេក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក ជំរុញកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ។

លោក Pham Binh Minh បានអះអាងនូវការសន្យារបស់ថ្នាក់ដឹកនាំ APEC នៅសន្និសីទ នៅ Da Nang នាពេលកន្លងទៅអំពីសេរីភាពពាណិជ្ជកម្ម និងវិនិយោគ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពុហភាគី ជំរុញការអភិវឌ្ឍន៍គ្របដណ្ដប់អំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម កសាងទស្សនវិស័យ APEC ក្រោយឆ្នាំ ២០២០ និងយថាទស្សន៍សម្រេចរួចរាល់នូវកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់ (RCEP) និងកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកលើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) ។ រីឯខ្លួនវិញ វៀតណាមបានសន្យាបន្តម្ចាស់ការរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ ASEM។

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ ស្ដីពី ជំរុញកិច្ចសហប្រតិបត្តិការ ASEM សកម្ម និងតភ្ជាប់ថែមទៀតក្នុងទសវត្សរ៍ទីបីនៃកិច្ចសហប្រតិបត្តិការ នាល្ងាចថ្ងៃទី ២០ វិច្ឆិកា អង្គសន្និសីទបានអះអាងនូវការជំរុញទំនាក់ទំនងដៃគូឲ្យខ្លាំងក្លា និងសកម្មថែមទៀតរវាងអាស៊ី និងអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ