វៀតណាមរួមវិភាគទានជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃចំនួន៥លានដុល្លាអាមេរិកទៅក្នុងឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន

(VOVWORLD) - លោកស្រី Le Thi Thu Hang ជូនដំណឹងថា ប្រទេសអាស៊ាននានានឹងចាប់ ផ្ដើមប្រើប្រាស់ថវិកាចំនួន១០,៥លានដុល្លាអាមេរិកពីមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ដើម្បីទិញវ៉ាក់សាំងជូនប្រទេសសមាជិក។

វៀតណាមរួមវិភាគទានជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃចំនួន៥លានដុល្លាអាមេរិកទៅក្នុងឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte.vn)
នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសកាលពីថ្ងៃទី២១ ខែ តុលា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យ ដឹងថា នៅកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៨និងលើកទី៣៩នៅសប្ដាហ៍ខាងមុខនេះ មេដឹកនាំតំបន់នឹងពិភាក្សាគ្នាអំពីក្របខ័ណ្ឌនៃច្រករបៀងធ្វើដំណើររបស់អាស៊ាន ហើយនឹងអនុវត្តន៍លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងទូទាំងតំបន់ ផងដែរ។ លោកស្រី Le Thi Thu Hang ជូនដំណឹងថា ប្រទេសអាស៊ាននានានឹងចាប់ ផ្ដើមប្រើប្រាស់ថវិកាចំនួន១០,៥លានដុល្លាអាមេរិកពីមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ដើម្បីទិញវ៉ាក់សាំងជូនប្រទេសសមាជិក។ ដោយមានស្មារតីម្ចាស់ការ វៀតណាមគ្រោងនឹងប្រកាសបញ្ជីសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ៥លានដុល្លាអាមេរិក ដែលជាការរួមវិភាគទានរបស់វៀតណាមទៅក្នុងឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យ អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ