វៀតណាម-រុស្ស៊ី៖ចែករំលែកចក្ខុវិស័យរួមស្ដីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃថា ទោះបីជារងផល ប៉ះពាល់គួរឲ្យកត់សម្គាល់បណ្ដាលមកពីជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ីក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២០មានសញ្ញាស្ដារឡើងវិញដោយសម្រេចបានចំនួន៤,១ពាន់លាន ដុល្លាអាមេរិក (កើន១៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩)។
វៀតណាម-រុស្ស៊ី៖ចែករំលែកចក្ខុវិស័យរួមស្ដីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការតាមប្រព័ន្ធវីដេអូរវាងលោកឧបនាយករដ្ឋមន្រ្តីទាំងពីរ។ (រូបថត៖ VGP)

នារសៀលថ្ងៃទី១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក D. N.Chernyshenko ដែលជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀត ណាម-រុស្ស៊ីទទួល បន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ-បច្ចេក ទេស បានជួបធ្វើការតាមប្រព័ន្ធវីដេអូ សំដៅត្រួតពិនិត្យឡើងវិញ ហើយ ស្វែងរកវិធានការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី។

លោកឧបនាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃថា ទោះបីជារងផល ប៉ះពាល់គួរឲ្យកត់សម្គាល់បណ្ដាលមកពីជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ីក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២០មានសញ្ញាស្ដារឡើងវិញដោយសម្រេចបានចំនួន៤,១ពាន់លាន ដុល្លាអាមេរិក (កើន ១៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩)។ ជាពិសេសគឺ ប្រទេសទាំងពីរបានសហការគ្នាអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-សម្ព័ន្ធភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបក្នុងរយៈពេល៣ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ