វៀតណាមលើកកម្ពស់តម្លៃរបស់កាហ្វេ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេវៀត ណាម Buon Ma Thuot លើកទី ៧ ឆ្នាំ ២០១៩ នារសៀលថ្ងៃទី ១០ ខែ មីនា គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងសមាគមកាហ្វេ-កាកាវវៀតណាម ដើម្បីរៀបចំសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍កាហ្វេ-ផលិតផលពិសេសរបស់វៀត ណាម។

វៀតណាមលើកកម្ពស់តម្លៃរបស់កាហ្វេ  - ảnh 1 ជំនាញការបរទេសចែករំលែកអំពីការអភិវឌ្ឍកាហ្វែពិសេស 

កាហ្វេវៀតណាមបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន ៨០ លើទូទាំងប្រទេស ។ ហើយ នាឆ្នាំ ២០១៨វៀតណាមនាំចេញបាន ១,៩ លានតោន ដែលទំហំនាំចេញ ទទូលបាន ៣,៥ពាន់លានដុល្លារអាមេរិក ស្រូបយក ១៤ % នៃទីផ្សារនិងជាង ១០%  តម្លៃកាហ្វេនាំចេញសកល ហេតុដូច្នេះបានឈរលំដាប់ទី ២ នៅលើពិភពលោក។ ថ្វីត្បិតដែល កាហ្វេវៀតណាមមានផលិតផលតិចតូច ប៉ុន្តែទទួលបានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។

ដើម្បីលើកកម្ពស់តម្លៃកាហ្វេ អ្នកតំណាងនានាបានវាយតម្លៃថាវៀតណាមត្រូវតែ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀត ទៅលើគុណភាពប្រកបដោយចីរភាព ដែលប្រសើរជាងការបង្កើនទិន្នផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ