វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស

វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស - ảnh 1
វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស (VOV)

        Vovworld-ចាប់ពី ថ្ងៃទី១១ដល់១៣មិថុនានៅទីស្ដីការអង្គការសហប្រជា​ជាតិ​
នៅ​ទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​នីតិកាល​
ទី២៦​បាន​ដំណើរការពិភាគ្សាអំពីសិទ្ធិរដ្ឋប្បវេណីនយោបាយសេដ្ឋកិច្ច​វប្បធម៍
សង្គមនិង​អភិវឌ្ឍន៍។ នៅបណ្ដាសម័យប្រជុំ គណៈប្រតិភូវៀតណាម​បាន​អះអាង
នូវការផ្ដួតផ្ដើម​គំនិត​ការពារនិងជំរុញសិទ្ធិមនុស្សក៏ដូចជាប្តេជ្ញាអនុវត្តកិច្ចសន្យា
របស់ខ្លួនក្នុងនាទីជា​សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សទន្ទឹមនឹងនោះ​លើកមតិជា
ច្រើនំពី​ដំណោះស្រាយ​ការពារនិងជំរុញសិទ្ធិមនុស្ស។ បណ្ដាបទ​ថ្លែង​មតិ​របស់
គណៈប្រតិភូវៀតណាមបាន​លើក​ត្រដែតរាល់វឌ្ឍន៍ភាពដែលវៀត​ណាមទទួល
បានក្នុងការកសាងរបបច្បាប់​លាត​ត្រដាងគោលនយោបាយយុទ្ធសាស្ត្រទាក់ទិន
ដល់សិទ្ធិរបស់ប្រជាជន។ នៅការ​សន្ទនា​ជាមួយអ្នករាយការណ៍​ពិសេសទទួល
បន្ទុកបញ្ហាជួញដូរមនុស្ស វៀតណាម​បាន​កត់សម្គាល់រាល់ការ​ខំប្រឹងប្រែងក្នុង
ការកសាងនិងជំរុញរបៀបដោយផ្អែកលើ​សិទ្ធិ​មនុស្សដើម្បីទប់​ទល់នឹងគ្រោះជួញ
ដូរមនុស្ស។ ទន្ទឹមនឹងនោះវៀតណាមក៏មាន​បំណងបណ្ដា​ប្រទេសយកចិត្តទុក
ដាក់ថែមទៀតដល់ការកសាងវិធានការប្រយុទ្ធ​ប្រឆាំង​នឹងគ្រោះជួញដូរមនុស្ស
នៅសហគមន៍នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ