វៀតណាមលើកសំណើរដោយម្ចាស់ការ និង​ចូលរួម​ទៅក្នុង​គំនិតផ្ដូចផ្ដើម​ តំបន់ សំដៅជំរុញការស្ដារសេដ្ឋកិច្ចតំបន់ និងពិភពលោកឡើងវិញ

(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមប្រព័ន្ធវីដេអូ លើកទី ៥២ (AEM-52) និងបណ្ដាកិច្ចសន្ទនា ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានជាមួយដៃគូនានាបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ។
វៀតណាមលើកសំណើរដោយម្ចាស់ការ និង​ចូលរួម​ទៅក្នុង​គំនិតផ្ដូចផ្ដើម​ តំបន់ សំដៅជំរុញការស្ដារសេដ្ឋកិច្ចតំបន់ និងពិភពលោកឡើងវិញ - ảnh 1 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ Vietnam+)

នៅក្នុងកិច្ចប្រជុំ AEM-52 ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៥ ខែសីហា នោះ បណ្ដារដ្ឋមន្ត្រីបានធ្វើការពិចារណា ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន។ អញ្ជើញថ្លែងនៅទីនេះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖ "បណ្ដាប្រទេសបានធ្វើការឯកភាពគ្នាចំពោះគំនិតផ្ដួចផ្ដើម និងខ្លឹមសារនានា ដែលវៀតណាមបានលើឡើង។ ឧទាហរណ៍ថា វិធានការរបស់វៀតណាមក្នុងការពង្រឹងការតភ្ជាប់ ជាពិសេសគឺរវាងសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈកម្មវិធីជួយឧបត្ថម្ភ របស់រដ្ឋាភិបាល និងរដ្ឋ សម្រាប់សហគ្រាសឯកជន ក្នុងនោះផ្ដោតសំខាន់លើសហគ្រាសខ្នាតតូច និងមធ្យម។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកម្មវិធីធ្វើសកម្មភាពទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ ការពង្រឹងបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរឌីជីថលដោយឈរលើមូលដ្ឋាននៃការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ក៏ដូចជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចឌីជីថលគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃកម្មវិធីធ្វើសកម្មភាពទីក្រុងហាណូយ ដែលទទួលបានការជួយគាំទ្រជាច្រើនរបស់ស្ថានប័នមានសមត្ថកិច្ចផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ