វៀតណាមវិនិយោគឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ និងម្ហូបអាហារនៅក្នុងតំបន់

(VOVWORLD) - បន្តកម្មវិធីធ្វើសកម្មភាពនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញថ្លែងសារទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារដែលដឹកនាំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។
វៀតណាមវិនិយោគឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ និងម្ហូបអាហារនៅក្នុងតំបន់ - ảnh 1លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ TTXVN)

នៅក្នុងសុន្ទរកថា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានលើកច្បាស់ថា ការសម្របសម្រួលរវាងបណ្ដាប្រទេស បណ្ដាដៃគូ និងកត្តាក្នុងប្រព័ន្ធស្បៀងអាហារ និងម្ហូបអាហារត្រូវដើម្បីផលប្រយោជន៍របស់ប្រជាជន។ នៅ វៀតណាម ការធានា ស្បៀងអាហារគឺជាមូលដ្ឋានគ្រឹះលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយជាឱកាសដើម្បីអភិវឌ្ឍន៍កសិកម្មវៀតណាមប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងនិរន្តរភាព ។

ឈរលើស្មារតីនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកដំណោះស្រាយមួយចំនួន។ ទីមួយគឺការផ្លាស់ប្តូរកំណើនកសិកម្មទៅជាការរួមបញ្ជូលពហុតម្លៃ រួមមានបណ្ដាតម្លៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសភាពបរិស្ថាន។ ទន្ទឹមនឹងនេះ ធានាការអភិវឌ្ឍន៍ខឿនកសិកម្មបៃតងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងការវិវឌ្ឍយ៉ាង ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ ។ ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ធានាការផ្គត់ផ្គង់ស្បៀងអាហារ កាត់បន្ថយការបាត់បង់ និងខ្ជះខ្ជាយស្បៀងអាហារ ប្រើប្រាស់ប្រភពធនធានឲ្យបានសមស្រប និង អភិរក្សជីវៈចម្រុះ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា បណ្ដាប្រទេសគប្បីយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតលើវិស័យកសិកម្មនិងជនបទ៖ “ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកសិកម្មដោយព្រមៗគ្នា ដើម្បីបម្រើផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ពង្រីកតួនាទីស្នូលរបស់ប្រជាកសិករ លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យសេដ្ឋកិច្ចឯកជនក្នុងការវិនិយោគប្រកបដោយមានការទទួលខុសត្រូវ ច្នៃប្រឌិត ប្រើប្រាស់បច្ចេកទេសជឿនលឿន និងពង្រីកគំរូសហប្រតិបត្តិការរដ្ឋ ឯកជនប្រកបដោយប្រសិទ្ធភាព ; កសាង និងធ្វើបច្ចុប្បន្នភាពតារាងតុល្យការអាហារូបត្ថម្ភជាតិ ដើម្បីធ្វើជាមូលដ្ឋាន តំរង់ទិសដៅផលិតកម្ម ចែកចាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ដើម្បីបង្កើតបរិយាកាសម្ហូបអាហារអណាម័យ។ វៀតណាមបានបង្កើតបណ្តាញផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ហើយត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាក្របខ័ណ្ឌ សហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ហើយមានបំណងចង់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ និងម្ហូបអាហារក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ