វៀតណាមស្ថិតក្នុងក្រុមកំរិតមធ្យមអំពីសមត្ថភាពភាសាអង់គ្លេសសកល

(VOVWORLD) -អង្គការអប់រំអន្តរជាតិ EF Education First បានប្រកាសជាផ្លូវការតារាងរៀបចំណាត់ថ្នាក់អំពីសមត្ថភាពភាសាអង់គ្លេសសកលឆ្នាំ ២០១៧ (EF EPI)។
វៀតណាមស្ថិតក្នុងក្រុមកំរិតមធ្យមអំពីសមត្ថភាពភាសាអង់គ្លេសសកល - ảnh 1វៀតណាមស្ថិតក្នុងក្រុមកំរិតមធ្យមអំពីសមត្ថភាពភាសាអង់គ្លេសសកល 

អង្គការអប់រំអន្តរជាតិ EF Education First បានប្រកាសជាផ្លូវការតារាងរៀបចំណាត់ថ្នាក់អំពីសមត្ថភាពភាសាអង់គ្លេសសកលឆ្នាំ ២០១៧ (EF EPI)។ តាមលទ្ធផល សន្ទស្សន៍ស្ទាត់ជំនាញភាសាអង់គ្លេសឆ្នាំ ២០១៧ របស់ អង្គការអប់រំអន្តរជាតិ EF ត្រូវបានប្រកាសនៅសភាជាន់ទាបអង់គ្លេស នាខែវិច្ឆិកា និងនៅទីក្រុងហាណូយនាពេលថ្មីៗនេះ។

EF បានធ្វើការស្ទង់មតិទៅលើមនុស្សពេញវ័យចំនួន ១ លាននាក់ នៅប្រទេស និងតំបន់ ចំនួន ៨០។ ជាលទ្ធផល វៀតណាមស្ថិតក្នុងក្រុមកំរិតមធ្យមអំពីសមត្ថភាពភាសាអង់គ្លេស ដែលទទួលបាន ៥៣,៤៣/១០០ ពិន្ទុ ថយចុះត្រឹម ០,៦៣ បើប្រៀបនឹងឆ្នាំ ២០១៦ និងរៀបចំណាត់ថ្នាក់លេខ ៣៤។ នៅថ្នាក់ខេត្ត ក្រុង សមត្ថភាពភាសាអង់គ្លេសល្អបំផុតគឺទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ហូឡង់រៀបចំណាត់ថ្នាក់ទីមួយបន្ទាប់គឺ ស៊ុយអែត និងដាណឺម៉ាក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ