វៀតណាមសុទិដ្ឋិនិយមអំពីដំណើរការចរចារ TPP

វៀតណាមសុទិដ្ឋិនិយមអំពីដំណើរការចរចារ TPP - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh (Image: VOV)


(VOVworld) – “លទ្ធភាពបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
(TPP) ប្រកបដោយជោគជ័យនាពេលខាងមុខគឺខ្ពស់”។ នេះគឺជាការវាយតំលៃរបស់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh និងជា ប្រធានក្រុមចរចារ TPP របស់វៀតណាម​ ដែលបាននាំចេញក្នុងបទសំភាសជាមួយអ្នក យកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក។ អនុរដ្ឋមន្ត្រី Tran Quoc Khanh បានឲ្យដឹងថា៖ ការចរចារទ្វេភាគីអំពី TPP ជាមួយអាមេរិកគឺសំខាន់ណាស់។ ដោយសារ អាមេរិកគឺជាដៃគូធំមួយក្នុង TPP។ ការចរចារលើកនេះប្រមូលផ្តុំទៅលើ ខ្លឹមសារមួយ
ចំនួន ដូចជា៖ ការជ្រៀបចូលទីផ្សារទំនិញរបស់អាមេរិក ជាពិសេសគឺ មុខទំនិញ
តម្បាញ់កាត់ដេរនិងស្បែកជើងរបស់វៀតណាម។ វាយតំលៃអំពីដំណើរការចរ ចារ TPP ដែលទើបនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាដើមខែកញ្ញាកន្លងទៅ អនុរដ្ឋ មន្ត្រី
Tran Quoc Khanh បានឲ្យដឹងថា៖

“បណ្ដាប្រទេសបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការចរចារនាពេលថ្មីៗនេះ ហើយ
ឯកភាពថា​៖ វង់ចរចារមួយទៀតនឹងត្រូវបានរៀបចំឡើងនាខែវិច្ចិការខាងមុខ ដើម្បី ខំប្រឹងប្រែងបង្រួញការខ្វែងគំនិតនិងពិភាក្សារអំពីបញ្ហានៅសេសសល។តាមនោះ រដ្ឋមន្ត្រីគ្រប់រូបអាចនាំចេញការសម្រេចចិត្តនយោបាយចុងក្រោយ។ ខ្ញុំគិតថា ៖
ប្រសិនបើ ប្រទេសទាំងឡាយខំប្រឹងប្រែងរួមជាមួយគ្នា ការចរចារអំពី TPP នាពេល ខាងមុខនឹងបញ្ចប់ប្រកបដោយជោគជ័យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ