វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការងារគ្រប់គ្រងធនធានទឹក

(VOVworld) - នាថ្ងៃទី៤ មិថុនា នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម ក្រសួង
ការបរទេសវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានសហការ
រៀបចំសិក្ខាសាលា ASEM អំពីការងារគ្រប់គ្រងប្រភពទឹកសំដៅកំណត់ របៀបវារី
ក្រោយពីឆ្នាំ២០១៥។
វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការងារគ្រប់គ្រងធនធានទឹក - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅសិក្ខាសាលានេះ

ថ្លែងមតិបញ្ជាណែនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរ
ទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល គោរពនិងសន្យាបង្កើនយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការងារ
គ្រប់គ្រងធនធានទឹកផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ដោយនិរន្តភាព។កិច្ចសហប្រតិ
បតិ្តការ អន្តរជាតិនឹងរួមចំណែកជួយឲ្យវៀតណាមអនុវត្តប្រកបដោយជោគជ័យ
យុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយនិរន្តភាពរបស់វៀតណាមក្នុងដំណាក់កាល២០១១-
២០២០ និងយុទ្ធសាស្ត្រជាតិអំពីធនធានទឹកដល់ឆ្នាំ២០២០។លោក Pham Binh
Minh បានស្នើរឲ្យតំណាងទាំងឡាយប្រមូលផ្ដុំពិភាគ្សា ផ្លាស់ប្ដូរបទពិសោធន៍ រូបសណ្ឋានល្អហើយនាំចេញគោលនយោបាយសមស្របអំពីការងារគ្រប់គ្រង
ធនធានទឹកដោយនិរន្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ