វៀតណាមស្នើឲ្យឥណ្ឌាបន្តគាំទ្រ និង​រួមវិភាគទាន​ទៅក្នុង​កិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ឥណ្ឌា លើកទី ១៨ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi។
វៀតណាមស្នើឲ្យឥណ្ឌាបន្តគាំទ្រ និង​រួមវិភាគទាន​ទៅក្នុង​កិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (រូបថត៖ VGP)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើឲ្យ ឥណ្ឌាសកម្មជួយឧបត្ថម្ភបណ្ដាប្រទេសជាសមាជិកអាស៊ានអភិវឌ្ឍន៍ឧស្សាហកម្មឱសថ ទទួលប្រភពវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩ យ៉ាងគ្រប់គ្រាន់ និងទាន់ពេលវេលា ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ។ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យឥណ្ឌាបន្តគាំទ្រ និងរួមវិភាគទានយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាសន្តិភាព សុវត្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនា និងដំណើរការការទូតសំដៅធានាថា សមុទ្រខាងកើត គឺជាដែនសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

វៀតណាមស្នើឲ្យឥណ្ឌាបន្តគាំទ្រ និង​រួមវិភាគទាន​ទៅក្នុង​កិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក  Narendra Modi បានសង្កត់ធ្ងន់លើការគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានដោយអះអាងថាអាស៊ានបានដើរតួនាទីដ៏សំខាន់ពិសេសក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងនូវការគាំទ្រគោលជំហររបស់អាស៊ាន ពង្រីកតួនាទីជំរុញការសន្ទនា និងបង្កើនការកសាងជំនឿទុកចិត្ត អនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តន៍ឯកសារទស្សនៈអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ