វៀតណាមសម្ដែងការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី២៥ កុម្ភៈ នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហាមនុស្សធម៌ លោក Mark Lowcock បានព្រមានថា ស្ថានភាពវិបត្តិមនុស្សធម៌នៅស៊ីរីបានឡើងដល់ទៅកម្រិត ធ្ងន់ធ្ងរហើយ។

វៀតណាមសម្ដែងការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅស៊ីរី - ảnh 1កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ េVOV)
ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្ភរួមរបស់ប្រទេសសមាជិក ក្រុមប្រឹក្សាសន្តិសុខទាំងអស់ ចំពោះស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ នៅស៊ីរី ជាពិសេសគឺព័ត៌មានស្ដីពីការបាត់បង់សន្តិសុខស្បៀងអាហារ និងផលប៉ះពាល់ដោយ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្នទៅលើប្រជាជនស៊ីរីនិយាយរួមនិងមុខសញ្ញាងាយរងគ្រោះដូចជាកុមារនិយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាន អំពាវនាវឲ្យភាគីនានានៅស៊ីរីបង្កើនកិច្ចសហប្រតិបត្តិការ សំដៅធានាឲ្យដំណើរការ ផ្ដល់ជំនួយមនុស្សធម៌មិនឲ្យរងការអាក់ខាន។ លោកឯកអគ្គរដ្ឋទូតអំពាវនាវឲ្យ បង្កើនជំនួយឧបត្ថម្ភអន្តរជាតិសម្រាប់ប្រជាជនស៊ីរី រួមទាំងជំនួយក្នុងការទទួលថ្នាំ វ៉ាក់សាំងបង្ការ Covid-19 ក្នុងបរិបទដែលជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅ ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ