វៀតណាមសួរសុខទុក្ខមីយ៉ាន់ម៉ាអំពីគ្រោះធម្មជាតិបាក់ដី

(VOVWORLD) - នៅឯសារទូរលេខសួរសុខទុក្ខទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានផ្ញើសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំម៉ីយ៉ាន់ម៉ា ចំពោះមុខការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយ។ 
វៀតណាមសួរសុខទុក្ខមីយ៉ាន់ម៉ាអំពីគ្រោះធម្មជាតិបាក់ដី - ảnh 1កម្លាំងជួយសង្គ្រោះបានបញ្ចូនសាកសពជនរងគ្រោះនៅឯកន្លែងបាក់ដីនៅប្រទេសមីយ៉ាន់ម៉ា

បន្ទាប់ពីទទួលបានព័ត៌មានថា គ្រោះស្រុតបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងនៅរដ្ឋ Kachin នៃប្រទេស មីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្ស ៩៦នាក់ ខណៈពេលដែលមនុស្សជាច្រើនទៀត ត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួននៅក្រោមបំណាក់ដីនោះ នៅថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសារទូរលេខសួរសុខទុក្ខដល់ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហ ភាពមីយ៉ាន់ម៉ា លោកស្រី Daw Aung San Suu Kyi។ ក្នុងថ្ងៃដដែលឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានផ្ញើរសារទូរលេខសួរសុខទុក្ខទៅកាន់រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសហភាពមីយ៉ាន់ម៉ាលោក U Kyaw Tin។

នៅឯសារទូរលេខសួរសុខទុក្ខទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានផ្ញើសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំម៉ីយ៉ាន់ម៉ា ចំពោះមុខការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំវៀតណាមក៏បានសម្តែងនូវសាមគ្គីភាពនិងចែករំលែករាល់ការលំបាករបស់ប្រជាជនវៀតណាមជាមួយប្រជាជនមីយ៉ាន់ម៉ា ដោយជឿជាក់ថា មីយ៉ាន់ម៉ានឹងជំនះផលវិបាកនេះយ៉ាងឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ