វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដកបទហ៊ុមព័ទ្ធលើប្រទេសគុយបា

(VOVWORLD) -  វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដកបទហ៊ុមព័ទ្ធលើប្រទេសគុយបា។
វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដកបទហ៊ុមព័ទ្ធលើប្រទេសគុយបា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នៅឯសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី៨ខែវិច្ឆិកា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល នាពេលថ្មីៗនះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  លោកស្រី Le Thi Thu Hang  បានលើកច្បាស់ថា៖ “វៀតណាមសូមស្វាគមន៍ចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិបាន អនុម័តលើសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យអាមេរិក យលុបចោលបទទណ្ឌកម្មលើប្រទេស គុយបា។ វៀតណាមអះអាងថា ការបន្តបទដាក់ទណ្ឌកម្មលើប្រទេសគុយបាគឺមិនសមរម្យហើយគួរតែត្រូវលុបបំបាត់ទាំងស្រុងឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបតាមបំណងប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនគុយបា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ការរក្សាសន្តិភាពស្ថិរភាពនៅទ្វីបអាមេ រិកតែម្តង។

ស្តីពីទស្សនៈរបស់វៀតណាមអំពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាពេលកន្លងទៅ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀត ណាមមានបំណងចង់ឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀត ណាមនិងអាម៉េរិកនឹងបន្តអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាពនិង នាំមកនូវផលប្រ យោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ