វៀតណាម-ឡាវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អ និងរឹងមាំនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ  ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។

វៀតណាម-ឡាវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងវៀងច័ន្ទ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អ និងរឹងមាំនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ  ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។

វៀតណាម-ឡាវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ - ảnh 2 ប្រធានរដ្ឋសភាឡាវ លោក Vuong Dinh Hue ជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក ថងលូន ស៊ីសូលីត (រូបថត៖ VOV)

អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត មានបំណងថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលក្នុងការត្រួតពិនិត្យ ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទ្វេភាគី; ពង្រឹងការចែករំលែកបទពិសោធន៍ ជាពិសេស ការគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិការអន្តរសភាតំបន់និងអន្តរជាតិ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាអន្តរជាតិ និងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ