វៀតណាមអនុវត្តន៍ការបន្ធូរបន្ថយវិធានការ “រក្សាគម្លាតសង្គម” តាមបែបវិទ្យាសាស្ត្រ

(VOVWORLD) -  នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នាព្រឹកថ្ងៃទី ៦ ខែឧសភា សមាជិកនៃគណៈកម្មាធិការបានយល់ព្រមពាក់ម៉ាស់ដោយបង្ខំ លើយានយន្តសាធារណៈទាំងអស់ និងកន្លែងដែលប្រមូលផ្តុំមនុស្សច្រើន នៅតាមទីសាធារណៈ។ ទន្ទឹមជាមួយគ្នានោះ មិនបង្ខំពាក់ម៉ាស់នៅក្នុងថ្នាក់រៀននោះទេ ត្រឹមតែពាក់ម៉ាស់ក្នុងពេលសម្រាកចេញលេង និងពេលប៉ះពាល់ជិតស្និទ្ធជាមួយគ្នាប៉ុណ្ណោះ។

វៀតណាមអនុវត្តន៍ការបន្ធូរបន្ថយវិធានការ “រក្សាគម្លាតសង្គម” តាមបែបវិទ្យាសាស្ត្រ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ឈរលើមូលដ្ឋាន នៃមតិយោបល់របស់អ្នកជំនាញនានា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានបញ្ជាក់ថា គោលការណ៍ប្រឆាំងនឹងជំងឺរាតត្បាតបច្ចុប្បន្ននេះ គឺត្រូវរឹតបន្តឹងប្រភពជំងឺ ដែលជ្រាបចូលពីខាងក្រៅដើម្បីបន្ធូបន្ថយវិធានការមួយចំនួនផ្ទៃក្នុងប្រទេស។

“រាល់យន្តការអន្តរផ្នែកទាំងអស់ ពីផ្នែកយោធា ប៉ូលីស សុខាភិបាល រហូតដល់អង្គភាពអនុវត្តបច្ចេកវិទ្យា គឺមិនត្រូវបន្ធូរបន្ថយទេ ពោលគឺត្រូវតែរឹតបន្តឹង ជាពិសេសត្រូវបង្កើនបច្ចេកវិទ្យា ចាត់ទុកថា នេះជាលក្ខខណ្ឌទាំងពីរនេះក្នុងស្រុកគួរតែបន្ធូបន្ថយជាមុនសិន។ លក្ខខណ្ឌ ទី ២ គឺការពង្រឹងបច្ចេកវិទ្យា ពីព្រោះនៅពេលដែល មានករណីឆ្លងថ្មី យើងអាចតាមដានតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីរាំងស្កាត់ការរាតត្បាតភ្លាមមួយរំពេច។  យ៉ាងណាមិញ ប្រជាជនទាំងអស់ គួរតែបន្តរឹតត្បិតការចេញទៅក្រៅ  ហើយការពាក់ម៉ាសនៅតាមទីសាធារណៈនិងនៅលើយានយន្តសាធារណៈនៅតែជាការចាប់បង្ខំដដែល”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។

នៅឯកិច្ចប្រជុំ គណៈកម្មាធិការជាតិបានដាក់ចេញសំណើរ ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញចំពោះសេវាកម្មខារ៉ាអូខេ និងពិធីបុណ្យនានា។ ក្រៅពីនោះ សេវាកម្មមួយចំនួន នឹងបានបើកដំណើរការជាធម្មតា ប៉ុន្តែត្រូវរក្សាចម្ងាយ ១ ម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ