វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យាក្នុង EVFTA

(VOVWORLD) - រួមជាមួយការសន្យានានាស្ដីពីពលកម្ម វៀតណាមនឹងបន្តអនុវត្តយ៉ាង ម៉ឺងម៉ាត់បំផុតនូវការសន្យាស្ដីពីបញ្ហាបរិស្ថាន ការអភិវឌ្ឍដោយចីរភាពនិង ការនេសាទ។

ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) វៀតណាមសន្យាថា ផលិតផលត្រូវបានផលិតពីរោងចក្រប្រកប ដោយលក្ខខ័ណ្ឌការងារដ៏ល្អ ហើយពលករត្រូវបានធ្វើការក្នុងបរិយាកាស សុវត្ថិភាពផងដែរ។ ជាប្រទេសសមាជិកនៃអង្គការពលកម្មអន្តរជាតិ គិត រហូតដល់បច្ចុប្បន្ននេះ វៀតណាមបានអនុម័តលើអនុសញ្ញាជាសារវ័ន្តចំនួន ៦ក្នុងចំណោមអនុសញ្ញាជាសារវ័ន្តទាំង៨របស់ ILO។

        ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមកំពុងកសាងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការរៀបចំរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ចជាប្រៀបខ្លាំងឡើងវិញ អនុវត្តកំណែទម្រង់ ព្រមទាំងសុក្រិតប្រព័ន្ធច្បាប់ដោយឈរ លើការសន្យាធ្វើសមាហរណកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ