វៀតណាមអំពាវនាវឲ្យដៃគូនានាបន្តសហប្រតិបត្តិការជួយវៀតណាមកាត់បន្ថយភាពក្រីក្រ

វៀតណាមអំពាវនាវឲ្យដៃគូនានាបន្តសហប្រតិបត្តិការជួយវៀតណាមកាត់បន្ថយភាពក្រីក្រ - ảnh 1
វៀតណាមអំពាវនាវឲ្យដៃគូនានាបន្តសហប្រតិបត្តិការជួយវៀតណាមកាត់បន្ថយភាពក្រីក្រ

(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំលើកទី៥៥នៃគណៈកម្មាធិការអភិវឌ្ឍ
 ន៍សង្គមចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមអង្គការសហប្រជាជាតិដែលកំពុងប្រារព្វ
នៅទីក្រុងញូវយ៉ក (អាមេរិក) ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០កុម្ភៈនោះ ឯកអគ្គរដ្ឋទូត
លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គ
ការសហប្រជាជាតិបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមផ្តោតសំខាន់លើការ
កាត់បន្ថយភាពក្រីក្រលើគ្រប់ជ្រុងជ្រោយនិងនិរន្តរភាព។ ពោលគឺ វៀតណាមកំពុង
 អនុវត្តដំណើរការរៀបចំឡើងវិញខឿនសេដ្ឋកិច្ច ធ្វើទំនើបកម្មផ្នែកកសិកម្មនិងតំបន់
ជនបទ កសាងនិងអនុវត្តរាល់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ
លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននិងលទ្ធភាពទាក់ទង់ផ្ទាល់ជាមួយផ្នែកអប់រំ
សុខាភិបាល ផ្ទះស្នាក់នៅ ទឹកស្អាតនិងសេវាកម្មសន្តិសុខសង្គមមួយចំនួន ក្នុងនោះ
 ផ្តល់អាទិភាពសម្រាប់មុខសញ្ញាក្រីក្រជានារី ជនជាតិភាគតិច ជនពិការនិងពលករ
ចំណាកស្រុកជាដើម។ លោកស្រី Nguyen Phuong Nga បានអំពាវនាវដៃគូនានា
បន្តកិច្ចសហប្រតិបត្តិការសម្រាប់ជួយវៀតណាមពង្រឹងនូវសមិទ្ធទទួលបាននិងលើក
កំពស់សមត្ថភាពទ្រាំទ្របានជាមួយនឹងវិបត្ដិសេដ្ឋកិច្ច អន្តរាយនិងការប្រែប្រួលអាកាស
 ធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ