វៀតណាម-អូស្ត្រាលីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - នាថ្ងៃទី៦ មេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានក្រុមមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានរបស់វៀតណាមលោក Nguyen Quoc Dung បានធ្វើការពិភាក្សាតាមទូរស័ព្ទ ជាមួយអនុរដ្ឋមន្រ្តីការបរទេសស្តីទី ប្រធាន SOM អូស្ត្រាលីអំពីអាស៊ាននិងកិច្ច ប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា (EAS) លោក Justin Hayhurst អំពីកិច្ចសហប្រតិបតិ្តការរវាង ភាគីទាំងពីរនៅក្នុងយន្តការសហប្រតិបតិ្តការតំបន់ក្នុងបរិបទដែលជំងឺ Covid-19 បន្ត វិវត្តន៍យ៉ាងស្មុគស្មាញ។
វៀតណាម-អូស្ត្រាលីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រយុទ្ធប្រឆាំង Covid-19 - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានក្រុមមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានរបស់វៀតណាមលោក Nguyen Quoc Dung (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងនូវគោល បំណងចង់សហការយ៉ាងស្អិតរមួត សំដៅបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានសម្របសម្រួលយ៉ាង សកម្មកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក៏ដូចជាសហប្រតិបត្តិការជាមួយដៃគូនានា ក្នុងការងារប្រយុទ្ធប្រឆាំងនឹង Covid-19 ផងដែរ។

        ចំណែកឯលោកអនុរដ្ឋមន្រ្តីស្តីទី Justin Hayhurst បានឲ្យដឹងថា អូស្ត្រាលីនឹង បន្តគាំទ្រហើយសហការយ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីជំរុញកិច្ចខិតខំប្រឹង ប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តាមរយៈយន្តការសហប្រតិបតិ្តការតំបន់ ក្នុងនោះមាន កិច្ចសហប្រតិបតិ្តការរវាងអាស៊ាន-អូស្ត្រាលីនិងកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា (EAS)។ លោក Justin Hayhurst បានអះអាងថា ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នឹងរួមជាមួយក្រសួងមហាផ្ទៃ ក្រសួងអប់រំនិងស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀត បន្ត ចាត់វិធានការដ៏សមស្របដើម្បីជួយឧបត្ថម្ភដល់និស្សិតវៀតណាមក្នុងដំណាក់កាលដ៏លំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ