វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa

(VOVWORLD) -  ពិព័រណ៍បាន តាំងបង្ហាញព័ត៌មាន ភស្តុតាងប្រវត្តិសាស្ត្រ ដែលបញ្ជាក់នូវអធិបតេយ្យ ភាពគតិយុត្តរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa - ảnh 1បណ្ដាតំណាងដែលអញ្ជើញចូលរួមពិព័រណ៍ ស្ដាប់ការពន្យល់អំពីឯកសារ រូបភាព។
(រូបថត៖ baoquocte.vn)
នៅថ្ងៃទី២៧ ខែធ្នូ នៅស្រុក Dakrong ខេត្ត Quang Tri បានប្រព្រឹត្តទៅពិព័រណ៍ ចល័តផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រនិង គតិយុត្ត”។
ឯកសារទាំងនេះត្រូវបានប្រមូលនៅទាំងក្នុងប្រទេសនិងនៅឯបរទេស ក្នុងនោះ មានឯកសាររដ្ឋបាលនៃរាជវង្ស Nguyen ឬក៏ឯកសារបុរាណ ជាដើម។ ជាពិសេស ពិព័រណ៍បាន តាំងបង្ហាញព័ត៌មាន ភស្តុតាងប្រវត្តិសាស្ត្រ ដែលបញ្ជាក់នូវអធិបតេយ្យ ភាពគតិយុត្តរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ព្រមទាំងជួយឲ្យមិត្តភក្តិអន្តរជាតិយល់ដឹងអំពីតថភាពប្រវត្តិសាស្ត្រ ឆន្ទៈ បំណង ប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជនវៀតណាមក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ