វៀតណាមអះអាងសារជាថ្មីគោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួនអំពីការប្រើថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព

(VOVWORLD) -វៀតណាមបានអះអាងសារជាថ្មីនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួន អំពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ព្រមទាំងអំពាវនាវប្រ ទេសដែលចូលរួមសន្ធិសញ្ញាអន្តរជាតិស្តីពីសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរ សំដៅប្រើ ប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព និរន្តរភាពនិងមានការទទួលខុសត្រូវ ។ 


នេះជាមតិដែលឯកអគ្គរដ្ឋទូត លោកDuong Chi Dung ប្រធានគណៈប្រតិភូបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិលើកឡើងនាថ្ងៃទី១ខែ ឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោល ដៅសន្តិភាព នៅក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មការបម្រុងឆ្នាំ២០១៨ ត្រៀមរៀបចំ សម្រាប់សន្និសីទត្រួតពិនិត្យសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយអាវុធនុយក្លេ អ៊ែរ (NPT) ឆ្នាំ២០២០។ លោកឯកអគ្គរដ្ឋទូត Duong Chi Dung ក៏បានឲ្យដឹងថា វៀតណាម បានផ្សព្វផ្សាយនូវយុទ្ធសាស្ត្រប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព ឆ្នាំ ២០០៦ ច្បាប់ថាមពលបរមាណូឆ្នាំ២០០៨និងលិខិតបទដ្ឋានកតិយុត្តិផ្សេងៗផងដែរ។ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានានុយក្លេអ៊ែរនិងពិធីសារបំពេញបន្ថែមជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) ក៏ដូចជាចូលរួមសឹងតែទាំងអស់នូវសន្ធិសញ្ញាអន្តរជាតិស្តីពីសន្តិសុខនិងសុវត្ថិ ភាពនុយក្លេអ៊ែររបស់ IAEA។ លោក Duong Chi Dung បានគូសបញ្ជាក់ថា វៀតណាម នឹងបន្តសហប្រតិបត្តិការជាមួយ IAEA និងចាត់ទុកនេះជាការសន្យាអំពីការប្រើប្រាស់ ថាមពលបរមាណូ ដើម្បីសន្តិភាពនិរន្តរភាពនិងវិបុលភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ