វេទិកា” សារព័ត៌មាននិងបច្ចេកវិទ្យា”៖ បច្ចេកវិទ្យាឌីជីថលជួយ​អ្នកសារព័ត៌មាន​​បំពេញបេសកកម្មរបស់ខ្លួន

(VOVWORLD) - បច្ចេកវិទ្យានឹងបង្កើតល្បែងថ្មី គំរូអាជីវកម្មថ្មី ក្នុងបរិបទប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធផ្សព្វផ្សាយឌីជីថលទូទាំងពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយតម្រូវឲ្យសារព័ត៌មានត្រូវខិតខំប្រឹងប្រែងថែមទៀត ។
វេទិកា” សារព័ត៌មាននិងបច្ចេកវិទ្យា”៖ បច្ចេកវិទ្យាឌីជីថលជួយ​អ្នកសារព័ត៌មាន​​បំពេញបេសកកម្មរបស់ខ្លួន - ảnh 1 វេទិកា“ សារព័ត៌មាននិងបច្ចេកវិទ្យា”៖ បច្ចេកវិទ្យាឌីជីថលជួយអ្នកសារព័ត៌មានបំពេញបេសកកម្មរបស់ខ្លួន (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

 នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានៅទីក្រុងហាណូយក្រសួងព័ត៌មាននិងទូគមនាគម ន៍វៀតណាមបានរៀបចំវេទិកា“ សារព័ត៌មាននិងបច្ចេកវិទ្យា” ដោយមានការចូលរួមរបស់ប្រតិភូជាង ២០០ នាក់មកពីទីភ្នាក់ងារសារព័ត៌មាននានា អ្នកជំនាញ; សហគ្រាសដែលប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ។ វេទិកានេះគឺជាឱកាសសម្រាប់អ្នកគ្រប់គ្រង ទីភ្នាក់ងារសារព័ត៌មាន និងសហគ្រាសបច្ចេកវិទ្យាព័ត៌មាន ដើម្បីដាក់ចេញដំណោះស្រាយដើម្បីអភិវឌ្ឍន៍ផ្នែកសារព័ត៌មាននៅវៀត ណាម។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ បច្ចេកវិទ្យានឹងបង្កើតល្បែងថ្មី គំរូអាជីវកម្មថ្មី ក្នុងបរិបទប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធផ្សព្វផ្សាយឌីជីថលទូទាំងពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយតម្រូវឲ្យសារព័ត៌មានត្រូវខិតខំប្រឹងប្រែងថែមទៀត ។ ទន្ទឹមនឹងនេះ លោក Nguyen Manh Hung បានអំពាវនាវដល់សហគ្រាសទូរគមនាគមន៍ - បច្ចេកវិទ្យាព័ត៌មាននិងសហគ្រាសបច្ចេកវិទ្យា ឌីជីថល រួមដៃគ្នាដើម្បីការអភិវឌ្ឍវិស័យសារព័ត៌មានរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ