វេទិកាបញ្ញាវ័ន្ទវៀតណាមនៅជប៉ុននឹងត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ

(VOVWORLD) - វេទិកានឹងមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាអ្នក ជំនាញជួរមុខលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា សុខាភិបាល នៅក្នុងនិងក្រៅវៀត ណាម ជប៉ុន ក៏ដូចជាសហគមន៍បញ្ញាវ័ន្តវៀតណាមនៅជប៉ុនផងដែរ។

ក្រោមប្រធានបទ “Make in Vietnam - ឱកាសនិងការសាកល្បង វេទិកា បញ្ញាវ័ន្តវៀតណាមនៅជប៉ុន នឹងត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩។

        នេះជាវេទិកាបញ្ញាវ័ន្តលើកដំបូងនិងមានទ្រង់ទ្រាយធំ ដែលត្រូវបាន បណ្ដាញសិក្សាស្រាវជ្រាវរបស់ជនវៀតណាមនៅជប៉ុន (VANJ) សហគមន៍អ្នក ជំនាញវៀតណាមនៅជប៉ុន (VPJ) និងសមា គមន៍យុវជននិស្សិតវៀតណាមនៅ ជប៉ុន (VYSA) សហការគ្នារៀបចំឡើងក្រោមការជួយឧបត្ថម្ភរបស់ស្ថានទូតវៀត ណាម។ វេទិកានឹងមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាអ្នក ជំនាញជួរមុខលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា សុខាភិបាល នៅក្នុងនិងក្រៅវៀត ណាម ជប៉ុន ក៏ដូចជាសហគមន៍បញ្ញាវ័ន្តវៀតណាមនៅជប៉ុនផងដែរ។

        ដោយមានប្រធានបទពិភាក្សាចំនួន១០ទាក់ទិនដល់វិស័យជាច្រើនដូចជា៖ ទិន្នន័យធំ បដិវត្តន៍ឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាព័ត៌មានវៀតណាម អ៊ីណធឺណែតតភ្ជាប់គ្រប់បែបយ៉ាងនៅវៀតណាម-មេរៀនពីជប៉ុន នោះ វេទិកា លើកនេះនឹងជួយអោយអ្នកចូលរួមមានការយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីឱកាសនិងការសាកល្បងដែលខឿនសេដ្ឋកិច្ចសង្គមវៀតណាមកំពុងប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ជោគជ័យពីជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ