វេទិការំលឹកខួបលើកទី១០ទិវាបង្កើតសម្ព័ន្ធសមាគមន៍បណ្ដាអង្គភាពអាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប

វេទិការំលឹកខួបលើកទី១០ទិវាបង្កើតសម្ព័ន្ធសមាគមន៍បណ្ដាអង្គភាពអាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប - ảnh 1

(VOVworld) - នាថ្ងៃទី១៧ កញ្ញា នៅរដ្ឋធានី Budapest ប្រទេសប៊ុលហ្គារី សម្ព័ន្ធ
សមាគមន៍បណ្ដាអង្គភាពអាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប បាន
រៀបចំវេទិកាអង្គភាពអាជីវកម្មវៀតណាម និងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០
ទិវាបង្កើតសម្ព័ន្ធ។ក្នុងអំឡុង១០ឆ្នាំកន្លងមក វេទិកានេះត្រូវបានរៀបចំឡើងជារៀង
រាល់ឆ្នាំនៅប្រទេសអឺរ៉ុបនានា។សកម្មភាពនេះមិនត្រឹមតែសំដៅបង្កើន ចំណង
សាមគ្គីភាពក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ក
លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍន៍
 រួមគ្នាកសាងទំនាក់ទំនងជាមួយអង្គភាពអាជីវកម្មនៃប្រទេសសាមី ហើយរួម
ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមផងដែរ។លោក Pham Ngoc Chu ប្រធាន
សមាគមន៍អង្គភាពអាជីវកម្មវៀតណាមនៅហុងគ្រី បានឲ្យដឹងថា៖
“មានជោគជ័យដ៏ធំមួយនោះគឺការតភ្ជាប់សង្គមយ៉ាងទូលំទូលាយ។ប្រការនេះ
គឺសំខាន់ណាស់។នាគ្រាដំបូង នៅពេលទើបនឹងបានបង្កើតនោះ យើងខ្ញុំត្រឹមតែ
មានបងប្អូនប៉ុន្មាននាក់នៅប្រទេសអឺរ៉ុបខាងកើតនានា។ប៉ុន្តែ នាបច្ចុច្បន្ន បានរីក
រាលដាលទៅដល់ប្រទេសអឺរ៉ុបខាងលិចនិងទ្វីបផ្សេងៗទៀត។វេទិកាឆ្នាំនេះមាន
អង្គភាពអាជីវកម្មជាច្រើនដែលមកពីអាមេរិក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ