វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស



វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស - ảnh 1
វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស (VNA)

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា នៅខាងក្រៅសម័យប្រជុំលើកទី ៣៣
 ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុង Geneva ស្វីស វៀតណាមបានសហការ
ជាមួយ ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ចិន អាមេរិក Costa Rica អូស្រ្តាលី
អាល្លឺម៉ង់ និងអង្គការអន្តោប្រវេសន៍អន្តរជាតិបានរៀបចំវេទិការអន្តរ
ជាតិស្តីពី «ការអប់រំ សំរាប់នារីនិងកុមារីសំដៅប្រយុទ្ធប្រឆាំងនឹងការ
ជួញដូរមនុស្ស»។ ថ្លែងមតិនៅពិធី បើកវេទិការ ឯកអគ្គរដ្ឋទូតប្រធាន
គណៈប្រតិភូវៀតណាមនៅខាងក្រៅ អ.ស.ប. ប្រចាំនៅទីក្រុង Geneva
 ស្វីស លោក Nguyen Trung Thanh បានអះអាងថា៖ នេះគឺជាសកម្មភាព
ចាំបាច់សំដៅជួយជ្រោមជ្រែងការបូកសរុប ១០ ឆ្នាំនៃការ អនវុត្តសេចក្តី
សម្រេចចិត្តរបស់ អ.ស.ប. ស្តីពីការអប់រំសិទ្ធិមនុស្ស​ ព្រមទាំង គឺជា​ឱកាស
ល្អក្នុងការស្វែងរកវិធានការណ៍និរន្តរភាពសំដៅប្រឆាំងនឹងការជួញដូរ
មនុស្ស។ ក្នុងឋានៈជាវាគ្មិនសំខាន់នៅវេទិការលើកនេះ ឧបការីរបស់
រដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Duong Chi Dung  បានចែករំលែក
ជាមួយមិត្តភ័ក្ក អន្តរជាតិអំពីការខំប្រឹងប្រែងរបស់វៀតណាមក្នុងការ
ងារប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្ស​ដូចជា៖ ការចូលរួមអនុសញ្ញា
អន្តរជាតិ ការផ្តើមគំនិតក្នុងតំបន់ អនុតំបន់និងទ្វេភាគីផ្សព្វផ្សាយ
ក្រមច្បាប់កម្មវិធីអំពីការប្រឆាំងនឹងការជួញដូរមនុស្ស ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ