វេទិការអង្គភាពអាជីវកម្មវៀតណាមប្រចាំឆ្នាំ២០១៤បានបើកនៅក្រុងហាណូយ

(VOVworld) - ដោយប្រធានបទ “អង្គភាពអាជីវកម្មឆ្ពោះទៅបណ្ដាកិច្ចព្រមព្រៀង
ពាណិជ្ជកម្មថ្មី” វេទិការអង្គភាពអាជីវកម្មវៀតណាមប្រចាំ(VBF) ឆ្នាំ២០១៤បានប្រ
ព្រឹត្តទៅនាព្រឹកថ្ងៃទី២ ធ្នូ នៅរដ្ឋធានីហាណូយ។នេះគឺជាកាណាល់សន្ទនាជាផ្លូវ
ការរវាងរដ្ឋាភិបាលជាមួយសហគមន៍អង្គភាពអាជីវកម្មវៀតណាម សំដៅកសាង
បរិយាកាសអាជីវកម្មងាយស្រួល១ ទាក់ទាញការវិនិយោគនិងជំរុញកំណើនសេដ្ឋ
កិច្ច។លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបាន
ឲ្យដឹងថា បើទោះបីមានការលំបាកជាច្រើនក្ដី ប៉ុន្តែតាំងពីដើមឆ្នាំមក ជំនឿចិត្តរបស់
អង្គភាពអាជីវកម្មកំពុងមានដូចដើមវិញ។
“យើងខ្ញុំមានយ៉ាងហោចណាស់មុខព្រួញចំនួន៥ដើម្បីកែលំអរបរិយាកាសអាជីវកម្ម
អំពីផ្នែករបប​ ដំបូងបង្អស់គឺកែទម្រង់ច្បាប់ កែទម្រង់រដ្ឋបាល កែទម្រង់អង្គភាពអាជី
វកម្មរដ្ឋ កែទម្រង់ក្នុងវិស័យសេវាកម្មសាធារណៈ។ទន្ទឹមនឹងនោះគឺបញ្ហាបង្កើនបែប
បទគតិ្តយុត្តដើម្បីធានាបរិយាកាសអាជីវកម្មទាំងងាយស្រួលទាំងសុវត្ថិភាពសំរាប់
អង្គភាពអាជីវកម្ម”។

វេទិការអង្គភាពអាជីវកម្មវៀតណាមប្រចាំឆ្នាំ២០១៤បានបើកនៅក្រុងហាណូយ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួមជំនួបចរចារ
នៅវេទិការអង្គភាពអាជីវកម្មវៀតណាមនាខែមិថុនាឆ្នាំ២០១៤


តាមគម្រោង ខ្លឹមសារស្នូលចំនួន៦នឹងត្រូវបានយកមកពិភាគ្សានៅវេទិការលើក
នេះគឺបណ្ដាបញ្ហាស្ដីអំពីបំណុលសាធារណៈ បំណុលខូចក្នុងវិស័យហិរញ្ញវត្ថុ
ដំណោះស្រាយជំរុញការអភិវឌ្ឍន៍របស់ប្លុកឯកជន បញ្ហាអំពីពលករ ជំរុញដំណើរ
ការភាគហ៊ុនភាវូបនីយកម្មរដ្ឋ កំណែទម្រង់បែបបទរដ្ឋបាល និងបញ្ហាបានដាក់
ចេញនាពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ