វេទិកាសេដ្ឋកិច្ចពិភពលោកលើកសំណើរនូវកម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាតិស្ដីពី ប្លាស្ទិចសម្រាប់វៀតណាម

(VOVWORLD) -នាបច្ចុប្បន្ននេះ ក្រសួងបានប្រគល់ឲ្យអគ្គនាយកដ្ឋានបរិស្ថានជាអង្គភាពគ្រប់គ្រងសំរាមរឹង ដើម្បីសិក្សាស្រាវជ្រាវអំពីសំណើររបស់ WEF ព្រមទាំងផ្លាស់ប្ដូរមតិ និងរួមសហការជាមួយ WEF។
វេទិកាសេដ្ឋកិច្ចពិភពលោកលើកសំណើរនូវកម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាតិស្ដីពី ប្លាស្ទិចសម្រាប់វៀតណាម - ảnh 1 លោក Tran Hong Ha រដ្ឋមន្ត្រីកស្រួងធនធាន និងបរិស្ថានវៀតណាម និងលោក Jutin Wood នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកសំណើរនូវកម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាតិស្ដីពីប្លាស្ទិចសម្រាប់វៀតណាម។ នេះគឺជាសំណើររបស់លោក Jutin Wood នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅក្នុងជំនួបនាថ្ងៃទី ១៥ ខែឧសភា ជាមួយលោក Tran Hong Ha រដ្ឋមន្ត្រីកស្រួងធនធាន និងបរិស្ថានវៀតណាម ស្ដីពីផែនការចូលរួម កម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាសកលអំពី ប្លាស្ទិចរបស់វៀតណាម។

នៅក្នុងជំនួបនេះ លោក Jutin Wood បានអះអាងថាលទ្ធផលសំខាន់មួយដែលវៀតណាមទទួលបានគឺ ពិធីសារ ស្ដីពីការដោះស្រាយសំរាមប្លាស្ទិច និងខឿនសេដ្ឋកិច្ចកែច្នៃឡើងវិញដែលបានចុះហត្ថលេខារវាងក្រសួងធនធាន និងបរិស្ថានវៀតណាមជាមួយ WEF កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។ ពិធីសារនេះបានផ្ដោតលើកិច្ចសហប្រតិបត្តិការដោះស្រាយសំរាមប្លាស្ទិច ការអភិវឌ្ឍន៍សេដ្ឋកិច្ចកែច្នៃឡើងវិញនៅវៀតណាម ជាពិសេសគឺបណ្ដាខ្លឹមសារអំពីគំនិតផ្ដួចផ្ដើម ការធ្វើសកម្មភាពរបស់វៀតណាមក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ២០២០ របស់វៀតណាម។ ហើយតាមនោះ WEF បានកសាងសំណើរជាបឋមស្ដីពីផែនការចូលរួមកម្មវិធីសហប្រតិបត្តិការ ធ្វើសកម្មភាពជាសកលអំពី ប្លាស្ទិចរបស់វៀតណាម។

ជាការឆ្លើយតប លោក Tran Hong Ha បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ក្រសួងបានប្រគល់ឲ្យអគ្គនាយកដ្ឋានបរិស្ថានជាអង្គភាពគ្រប់គ្រងសំរាមរឹង ដើម្បីសិក្សាស្រាវជ្រាវអំពីសំណើររបស់ WEF ព្រមទាំងផ្លាស់ប្ដូរមតិ និងរួមសហការជាមួយ WEF។

ចំពោះសកម្មភាពអំពីអាស៊ាន និងឆ្នាំអាស៊ាន ២០២០ នោះ ក្រសួងធនធាន និងបរិស្ថានបានប្រគល់ការងារឲ្យអគ្គនាយដ្ឋានកោះសមុទ្រវៀតណាម ដើម្បីផ្លាស់ប្ដូរមតិ និងរួមសហការជាមួយ WEF អំពីការកសាងគំនិតផ្ដួចផ្ដើម និងសកម្មភាពជាក់ស្ដែងអំពីសំរាមប្លាស្ទិចមហាសាគរសម្រាប់រៀតណាម ក៏ដូចជាសម្រាប់តំបន់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ