វេទិកាស្ត្រី និងសេដ្ឋកិច្ច APEC ២០២០- ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី

(VOVWORLD) - វេទិកាស្ត្រី និងសេដ្ឋកិច្ច APEC ២០២០ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រី / ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ និងតំណាងមកពីខឿនសេដ្ចកិច្ចជាសមាជិក APEC ទាំង ២១។
វេទិកាស្ត្រី និងសេដ្ឋកិច្ច APEC ២០២០- ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី - ảnh 1 លោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម (រូបថត៖ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម)

នេះគឺជាព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្រ្តីប្រចាំឆ្នាំ ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ APEC ស្តីពីស្ត្រីនិងសេដ្ឋកិច្ច។ វេទិកាឆ្នាំនេះត្រូវបានប្រទេសម្ចាស់ផ្ទះ APEC ២០២០ ម៉ាឡេស៊ីទទួលរៀបចំ ក្រោមប្រធានបទ “ ជំរុញប្រព័ន្ធអេកូឡូស៊ី ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី”។ អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានចែករំលែកអំពីដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ពី គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល ស្ថាប័ន អង្គការ សហគ្រាស និងពលករវៀតណាមក្នុងរយៈពេលកន្លងទៅ សំដៅជំនះពុះពារលើការលំបាកអំពីសេដ្ឋកិច្ច ក៏ដូចជាក្នុងការងារបង្ការ និងទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារី។ ទន្ទឹមនឹងនេះ លោកស្រីបានអំពាវនាវឲ្យបន្តជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជនដើម្បីស្ដារសេដ្ឋកិច្ចជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ