វិទ្យាស្ថានសហប្រតិបតិ្តការម៉ិចស៊ីកូ-វៀតណាមអំពាវនាវឲ្យចិនគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា

វិទ្យាស្ថានសហប្រតិបតិ្តការម៉ិចស៊ីកូ-វៀតណាមអំពាវនាវឲ្យចិនគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា - ảnh 1
នាវាចិនបាញ់ទឹកយ៉ាងខ្លាំងទៅនាវាវៀតណាម


(VOVworld) - ក្នុងលិខិតផ្ញើរដល់ស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូ វិទ្យាស្ថាន
សហប្រតិបតិ្តការនិងមិត្តភាពម៉ិស៊ីកូ (ICAMV)បានអំពាវនាវឲ្យចិនគោរពបណ្ដា
កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយវៀតណាមនិងអង្គការអន្តរជាតិនានា​ពិសេសគឺកិច្ចព្រមព្រៀង ដែលចិនសន្យាដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី។
ICAMV ស្នើររដ្ឋាភិបាលចិនដកស្ថានីយ៍ Haiyang Shiyou៩៨១ និងនាវាអមការពារចេញ
ពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពិច
ព្រមទាំងបញ្ចប់អំពើបង្ករឿងហេតុរបស់ខ្លួន។ICAMV បានស្នើររដ្ឋាភិបាលម៉ិចស៊ីកូ
ជាពិសេសរដ្ឋមន្រ្តីការបរទេស Juan Antonio Meade ផ្ញើរកំណត់ទូតទៅដល់រដ្ឋាភិបាល
ចិន ដោយលើកច្បាស់ស្មារតីរបស់បណ្ដាកិច្ចព្រមព្រៀងអន្តរជាតិ​តាមរយៈនោះ
បញ្ជាក់បូរណភាពដែនដីរបស់ប្រទេសឆ្នេរសមុទ្រនានា។ទន្ទឹមនឹងនោះ ICAMV ក៏អំពាវនាវសង្គមស៊ីវិលម៉ិចស៊ីកូទាំងមូលចូលរួមយុទ្ធនាការ ដែលមានឈ្មោះថា 
ដើម្បីសន្តិភាពនិងអធិបតេយ្យភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ