វិទ្យុសម្លេងវៀតណាមបើកការិយាល័យតំណាង ទី ១២ របស់ខ្លួន នៅប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ខែតុលា វិទ្យុសម្លេង វៀត ណាម បានបើកអោយដំណើរការស្ថាប័នតំណាងជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី។

វិទ្យុសម្លេងវៀតណាមបើកការិយាល័យតំណាង ទី ១២ របស់ខ្លួន នៅប្រទេសឥណ្ឌូនេស៊ី - ảnh 1

វិទ្យុសម្លេងវៀតណាមបើកស្ថាប័នតំណាងនៅប្រទេសឥណ្ឌូនេស៊ី ដែលជាស្ថាប័នទី ១២ របស់ខ្លួន

សូមជម្រាបថា ស្ថាប័នតំណាងវិទ្យុវៀតណាមនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីគឺជាស្ថាប័ននៅឯបរទេសទី១២ នៃវិទ្យុសម្លេងវៀតណាម មានភារកិច្ចផ្តល់ព័ត៌មាន នៅប្រទេសសាមី សម្រាប់ទស្សនិកជនវៀតណាមនិងផ្តល់ព័ត៌មានកិច្ចការបរទេស ជូនចំពោះទស្សនិកជនជាជនបរទេស មិត្តអ្នកអាន មិត្តអ្នកស្តាប់អំពីស្ថានភាពនៅវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារប្រទេស។ នេះនឹងជាប៉ុស្តិ៍កិច្ចការបរទេស ដោយណែនាំពីគោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីជួយប្រជាជនឥណ្ឌូនេស៊ីនិងអាណិក ជនវៀតណាម យល់កាន់តែច្បាស់អំពីគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម។

ការដែលវិទ្យុសម្លេងវៀតណាមបានបើកស្ថាប័នអចិន្រ្តៃយ៍របស់ខ្លួននៅឥណ្ឌូនេស៊ីនឹងចូលរួមចំណែកក្នុងការផ្សាយរលកវិទ្យុក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសវៀត ណាមក៏ដូចជាប្រទេសឥណ្ឌូនេស៊ី ចូលរួមវិភាគទានជាមួយស្ថាប័នសារព័ត៌មានដទៃទៀត នៃប្រទេសទាំងពីរ ក៏ដូចជា ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ រវាងវៀតណាមនិងឥណ្ឌូនេស៊ីផងដែរ។

ក្នុងឱកាសនេះគណៈប្រតិភូរបស់វិទ្យុសម្លេងវៀតណាម ដឹកនាំដោយ អគ្គនាយកលោក Nguyen The Ky បានទៅទស្សនានិងធ្វើការនៅស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី។ នៅទីនេះភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ អបអរសាទរខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញទៅកាន់ប្រ ទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅនាចុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ