វិទ្យុសម្លេងវៀតណាមផ្សាយច្បាប់ ប្រឆាំងភេរវកម្ម និងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត

(VOVWORLD) - លោក Tran Minh Hung  អគ្គនាយករងវិទ្យុសម្លេង វៀតណាមបានអះអាងថា៖ បញ្ហាធានាសន្តិសុខជាទូទៅនិងសុវត្ថិភាពនៃរលកជាពិសេសតែងតែត្រូវបានដាក់ជាអាទិភាពកំពូលដោយ វិទ្យុសម្លេងវៀតណាម ។
វិទ្យុសម្លេងវៀតណាមផ្សាយច្បាប់ ប្រឆាំងភេរវកម្ម និងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត - ảnh 1វិទ្យុសម្លេងវៀតណាមផ្សាយច្បាប់ ប្រឆាំងភេរវកម្ម និងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត 

នាព្រឹកថ្ងៃទី ៩ ខែមិថុនានៅមជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ ៥៨ ទីក្រុងហាណូយវិទ្យុសម្លេងវៀតណាម បានសម្របសម្រួលជាមួយក្រសួងនគរបាលរៀបចំសន្និសីទផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងភេរវកម្មនិងច្បាប់សន្តិសុខ សុវត្ថិភាព។ លោក Tran Minh Hung  អគ្គនាយករងវិទ្យុសម្លេងវៀតណាមបានអះអាងថា៖ បញ្ហាធានាសន្តិសុខជាទូទៅនិងសុវត្ថិភាពនៃរលកជាពិសេសតែងតែត្រូវបានដាក់ជាអាទិភាពកំពូលដោយ វិទ្យុសម្លេងវៀតណាម ។ ប្រព័ន្ធផ្សព្វផ្សាយនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងពង្រឹងការឃោសនាសម្រាប់ប្រជាជនឱ្យយល់និងបង្កើតការមូលមតិគ្នាខ្ពស់ដើម្បីគោរពតាមបទប្បញ្ញត្តិនៃច្បាប់ប្រឆាំងភេរវកម្មនិងច្បាប់ស្តីពីសន្តិសុខអ៊ិនធើណែត។ នៅក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ត្រី លោក Bui Thanh Ha អនុប្រធាននាយកដ្ឋានសន្តិសុខមាតុភូមិនៃក្រសួងនគរបាលបានជូនដំណឹងអំពីច្បាប់ឆ្នាំ ២០១៣ ស្តីពីការប្រឆាំងភេរវកម្មនិង វរៈសនីយ៍ឯកបំរុងលោក Nguyen Do Dinh Thi អនុប្រធាននាយកដ្ឋានសន្តិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាមានព័ត៌មានបានបកស្រាយអំពីច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ