វិទ្យុសម្លេងវៀតណាមអបអសាទរខួបលើកទី៧៤នៃការបង្កើត (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៩)

(VOVWORLD) - ថ្ងៃ ៧ ខែកញ្ញា វិទ្យុសម្លេងវៀតណាមប្រារព្ធខួបលើកទី ៧៤ នៃការបង្កើត (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៩)។ ក្នុងឱកាសខួបលើកទី ៧៤ នៃការបង្កើតនេះ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម បានរៀបចំពិធីជួបសំណេះសំណាល ជាមួយមន្រ្តីចូលនិវត្តន៍គ្រប់ជំនាន់។ 
វិទ្យុសម្លេងវៀតណាមអបអសាទរខួបលើកទី៧៤នៃការបង្កើត (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៩) - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម អញ្ជើញថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ៧៤ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

ថ្លែងនៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានពិនិត្យឡើងវិញនូវដំណើរការនៃការបង្កើត និងការអភិវឌ្ឍរបស់វិទ្យុក្នុងអំឡុងពេល ៧៤ ឆ្នាំកន្លងមក។  ពោលគឺ ចាប់ពីការផ្សាយសម្លេងក្នុងរយៈពេល ៩០ នាទីនៃការចាក់ផ្សាយថ្ងៃដំបូងមក  រហូតមកដល់ពេលនេះវិទ្យុសម្លេងវៀតណាមបានក្លាយជាទីភ្នាក់ងារសារព័ត៌មានជាតិ ដោយមានសារព័ត៌មានទាំង ៤ ប្រភេទ ពោលគឺ គឺវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ភនិងកាសែតអេឡិចត្រូនិក ហើយរលកធាតុអាកាសបានគ្របដណ្តប់ទូទាំងប្រទេសនិងអន្តរជាតិ។ បច្ចុប្បន្ននេះ វិទ្យុសម្លេងវៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ជាក់ពីឋានៈរបស់ខ្លួនក្នុងនាមជាទីភ្នាក់ងារសារព័ត៌មាន ឈានមុខរបស់ប្រទេសជាតិ។

លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀត ណាម អញ្ជើញមានប្រសាសថា៖ “យើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែងបោះជំហានទៅមុខ ដោយប្រកាន់ខ្ជាប់នូវប្រពៃណី ៧៤ ឆ្នាំនៃវិទ្យុសម្លេងវៀតណាម។ ថ្វីត្បិតតែនៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ យើងខ្ញុំនៅតែប្តេជ្ញាថានឹងខិតខំរួមដំណើរជាមួយការអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាមជានិច្ច”។

មុននោះ នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ កាសែតវិទ្យុសម្លេងវៀតណាមបានប្រារព្ធខួបលើកទី ២០ នៃការបង្កើតរបស់ខ្លួន (១៩៩៩ - ២០១៩) ជាកាសែតអេឡិចត្រូនិចមួយដែលត្រូវបានបង្កើតឡើងដំបូងបង្អស់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ