វិមាន Kremlin បដិសេធលើទំនាក់ទំនងរវាងការបាញ់សាកល្បងមីស៊ីលនិងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី

(VOVWORLD) -  នាថ្ងៃទី ៦ ខែឧសភា អ្នកនាំពាក្យរបស់វិមាន Kremlin លោក Dmitry Peskov បានសង្កត់ធ្ងន់ថាការភ្ជាប់រវាងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាមួយនឹងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនគឺពិតជាមិនត្រឹមត្រូវទេ។
វិមាន Kremlin បដិសេធលើទំនាក់ទំនងរវាងការបាញ់សាកល្បងមីស៊ីលនិងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី - ảnh 1 អ្នកនាំពាក្យរបស់វិមាន Kremlin លោក Dmitry Peskov 

អត្ថាធិប្បាយស្តីពីសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo អំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនទៅកាន់ប្រទេសរុស្ស៊ី ជាមួយនឹងការដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បង        មីស៊ីលយុទ្ធសាស្ត្រថ្មី ក្រោយរយៈពេល ៩ ថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី - កូរ៉េខាងជើងនោះ លោក Peskov បានអះអាងថា "ការបង្កើតទំនាក់ទំនងដូច្នេះគឺពិតជាខុសឆ្គងទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ