វិស័យទេសចរណ៍ហាណូយត្រៀមខ្លួនសម្រាប់ការស្តារឡើងវិញ

(VOVWORLD) - មន្ទីរទេសចរណ៍ហាណូយកំពុងរៀបចំផែនការស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជធានី ដោយនៅតែច្បាមជាប់នូវការវិវឌ្ឍរបស់ជំងឺរាតត្បាតកូវីដ ១៩ និងយោងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
 
 
វិស័យទេសចរណ៍ហាណូយត្រៀមខ្លួនសម្រាប់ការស្តារឡើងវិញ - ảnh 1អ្នកទេសចរទស្សនាបណ្ឌលកេរដំណែលបរមរាជវាំងថាំងឡុង រូបភាព៖ Thanh Tung/TTXVN)

បច្ចុប្បន្ននេះ ទីក្រុងហាណូយសម្រេចការចាក់វ៉ាក់សាំងជូនប្រជជន ៩៦% ដែលមានអាយុលើសពី ១៨ ឆ្នាំ ហើយជិត ៧០% នៃប្រជាជនសរុបបានទទួលការចាក់វ៉ាក់សាំងបង្ការំជំងឺ កូវីដ ១៩ ដូសទី ១។  អង្គភាពទេសចរណ៍ពីដំណើរការស្នាក់នៅ ការដឹកជញ្ជូននិងទីមកដល់នៅទីក្រុងហាណូយ ស្ថិតក្នុងស្ថានភាពត្រៀមខ្លួនបើកឡើងវិញ ដោយមានផលិតផលទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងគុណភាពជាច្រើនសម្រាប់បម្រើដល់ភ្ញៀវទេសចរ។

ដំណាក់កាលនៃការស្តារឡើងវិញនូវសកម្មភាពទេសចរណ៍នឹងអនុវត្តន៍តាមសេណារីយ៉ូស្ថាន ភាពជំងឺរាតត្បាតរបស់ក្រសួងសុខាភិបាលដោយផ្អែកលើការណែនាំអំពី “ការសម្របខ្លួនប្រកបដោយសុវត្ថិភាពចំពោះជំងឺកូវីដ ១៩” ដោយផ្សារភ្ជាប់នឹង ៤ ដំណាក់កាល។ យោងតាមលោក Tran Trung Hieu អនុប្រធានមន្ទីរទេសចរណ៍ហាណូយបានរំពឹងថាចាប់ពីពេលនេះរហូតដល់ចុងឆ្នាំវិស័យទេសចរណ៍ហាណូយថា វិស័យទេសចរណ៍ហាណូយនឹងត្រូវបានប្រត្តិបត្តិតាមដំណាក់កាលជាក់ស្តែងនីមួយៗ។

“ដំណើរការអនុវត្តន៍ជាក់ស្តែង នឹងស្នើទីក្រុងហាណូយអនុញ្ញាតឱ្យមានប្រតិបត្តិការដោយផ្អែកលើស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាត ហើយគ្រោងនឹងនៅខែតុលាឆ្នាំ ២០២១ នឹងអនុវត្តន៍វិធានការបើកទ្វារ នឹងត្រូវបានអនុវត្តដែលអនុញ្ញាតឱ្យអង្គភាពទេសចរណ៍ដំណើរការតាមកាលវិភាគនៃការទទួលភ្ញៀវក្នុងទីក្រុង។ ខែវិច្ឆិកានឹងអនុញ្ញាតឱ្យអង្គភាពទេសចរណ៍ស្វាគមន៍ភ្ញៀវក្នុងទីក្រុងនិងខេត្តជំវិញ ដោយមានការគ្រប់គ្រងល្អជំងឺរាតត្បាត។ ខែធ្នូទំនងជានឹងដាក់ចេញនូវវិធានការបើកឡើងវិញនិងស្តារឡើងវិញនៅក្រោមលក្ខខណ្ឌធម្មតាថ្មី”។ នេះបើយោងតាមប្រសាសន៍របស់លោក Tran Trung Hieu។

នាពេលខាងមុខនេះ មន្ទីរទេសចរណ៍ហាណូយនឹងផ្តោតលើការគាំទ្រនិងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលទេសចរណ៍និងគោលដៅទេសចរណ៍ដែលជាប់ទាក់ទងនឹងបេតិកភ័ណ្ឌភូមិរបរនៅតាមខ័ណ្ឌ ស្រុក ទីក្រុង។ ទន្ទឹមជាមួយគ្នានោះ គាំទ្រទីភ្នាក់ងារទេសចរណ៍និងសហគ្រាសក្នុងការចុះឈ្មោះដើម្បីបង្កើតដំណើរទេសចរណ៍ ដែលមានរយៈពេលខ្លីទៅកាន់គោលដៅទេសចរណ៍បៃតងនៅក្នុងទីក្រុង គ្រោងនឹងត្រូវបានដំណើរការសាកល្បងនៅភូមិបុរាណ Duong Lam, ឧទ្យានជាតិ Ba Vi និងវត្ត Huong ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ