វិស័យយុត្តិធម៌បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តការងារយុត្តិធម៌ឆ្នាំ ២០២១ និងតម្រង់ទិសដៅសម្រាប់អាណត្តិ ២០២១-២០២៥ ។
វិស័យយុត្តិធម៌បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះផ្នែកយុត្តិធម៌ ដែលបានតភ្ជាប់យ៉ាងជិតស្និទ្ធិរវាងការកសាង សុក្រិតច្បាប់ជាមួយការលើកកម្ពស់ប្រសិទ្ធភាពរបស់ស្ថាប័ននីតិប្រតិបត្តិ ដើម្បីធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋឲ្យបានល្អថែមទៀត។ ទាក់ទងនឹងភារកិច្ចនាពេលខាងមុខលោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រព័ន្ធច្បាប់ត្រូវបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកបានអះអាងថា៖ “ក្នុងសម័យកាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបដិវត្តឧស្សាហកម្មលើកទី ៤ ជាពិសេសគឺបញ្ញាសិប្បនិម្មិត Big data សង្គមឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិកនោះ ច្បាប់ត្រូវឆ្លើយតបនឹងសម័យកាល នៃបច្ចេកវិទ្យានេះ។ ដូច្នេះ វិស័យយុត្តិធម៌ត្រូវបង្កលក្ខណៈងាយស្រួលដល់គំនិតច្នៃប្រឌិត ការចាប់ផ្ដើមអាជីវកម្ម។ ចំពោះឧស្សាហកម្ម ៤.០ វិញ តើត្រូវធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការអភិវឌ្ឍ។ នេះគឺជាសំណួរដ៏ធំមួយសម្រាប់វិស័យុត្តិធម៌ផងដែរ”។

ចំពោះការដែលវៀតណាមបានចូលរួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីចំនួន ១៤ នោះ លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ថាវិស័យុត្តិធម៌គប្បីសិក្សាស្រាវជ្រាវដើម្បីជួយសម្រួលដល់ការធ្វើសមាហរណកម្ម។ ទន្ទឹមនឹងនេះ វិស័យយុត្តិធម៌ចាំបាច់ត្រូវផ្សព្វផ្សាយអំពីបទប្បញ្ញត្តិ និងសន្ធិសញ្ញាអន្តរជាតិ ដែល វៀតណាមបានចូលរួមដល់សហគ្រាសនិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ