សិក្ខាសាលាក្រុមការងារអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើកទី៤

(VOVWORLD) - នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកព័ត៌មានធ្វើបច្ចុប្បន្នកម្ម ស្ដីពីស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ព្រមទាំងពិភាក្សាអំពីការ លំបាកឧបសគ្គហើយឯកភាពលើវិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រផងដែរ។
សិក្ខាសាលាក្រុមការងារអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើកទី៤ - ảnh 1 បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖កាសែតនគរបាល)

  នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីហាណូយ ស្នងការប៉ូលីសស៊ើបអង្កេត ឧក្រិដ្ឋកម្មគ្រឿងញៀន ក្រសួងនគរបាលវៀតណាមបានរៀបចំសិក្ខាសាលាក្រុម ការងារអាស៊ានអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើក ទី៤។ ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងចំនួន៦០ នាក់មកពី ប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូចិន។

        នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកព័ត៌មានធ្វើបច្ចុប្បន្នកម្ម ស្ដីពីស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ព្រមទាំងពិភាក្សាអំពីការ លំបាកឧបសគ្គហើយឯកភាពលើវិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រផងដែរ។ ឧត្តមសេនីយ៍ទោ Pham Van Cac ប្រធានស្នងការប៉ូលីសស៊ើប អង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន ក្រសួងនគរបាលវៀតណាមបានលើកសំណើថា៖

        “ខ្ញុំស្នើអោយប្រទេសទាក់ទិនទាំងអស់ត្រូវតែផ្ដោតទៅលើការអនុវត្ត លើក កំពស់ប្រសិទ្ធភាពនៃដំណោះស្រាយនានា សំដៅប្រយុទ្ធប្រឆាំងដោយម្ចាស់ការ នឹងឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រនៅក្នុងតំបន់ ដែលកំពុងមានគ្រោះ អាសន្ននិងការសាកល្បងជាច្រើន។ ទន្ទឹមនឹងនោះ បង្កើនសកម្មភាពស៊ើប អង្កេតរួម កសាងគំនិតផ្ដួចផ្ដើមក្នុងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងគ្រឿង ញៀននៅក្នុងតំបន់ ហើយចែករំលែកការទទួលខុសត្រូវក្នុងការចលនាប្រភព ធនធាននានាសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមផ្លូវសមុទ្រ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ