សិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិច

(VOVworld) – “អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិច៖ហេដ្ឋារចនាសម្ព័ន្ធព័ត៏មានទំនើប
និងកែទម្រង់រដ្ឋបាលសាធារណៈឆ្ពោះទៅការលើកកំពស់ការពេញចិត្តរបស់ប្រជាជន” គឺជាប្រធានបទនៃសិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិចឆ្នាំ២០១៤ ដែលបាន
ប្រារព្វឡើងនាព្រឹកថ្ងៃទី១៧​ កក្កដា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម។

សិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិច - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលាអំពីរដ្ឋាភិបាលអេឡិកត្រូនិចឆ្នាំ២០១៤នៅទីក្រុងដាណាំង


នៅសិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន៤០០នាក់ បានពិភាក្សាអំពី
បណ្ដាបញ្ហាស្នូលដូចជា និន្នាការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិចនិងវិធានការកសាង
ទីក្រុងឆ្លាត ការគ្រប់គ្រងរដ្ឋាភិបាលនិងសេវាកម្មសាធារណៈអេឡិកត្រូនិចលើទូរស័ព្ទ
ចល័តជាដើម។ថ្លែងមតិនៅពិធីបើក លោក Phung Tan Viet អនុប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងដាណាំងបានឲ្យដឹងថា៖
“នេះជាឱកាសល្អដើម្បីយើងចែករំលែកសមិទ្ធិផលស្ដីពីការអភិវឌ្ឍន៍បច្ចេកទេសព័ត៏មាន
របស់តំបន់នានា ក៏ដូចជាផ្លាស់ប្តូររៀនសូត្របទពិសោធន៍របស់បណ្ដាក្រុមហ៊ុន បណ្ដា
ជំនាញជួរមុខនៅក្នុងនិងក្រៅប្រទេស ក្នុងវិស័យអភិវឌ្ឍន៍បច្ចេកទេសព័ត៏មាន តាមនោះ
អាចឆ្លៀតយកប្រើប្រាស់អនុវត្តរដ្ឋាភិបាលអេឡិកត្រូនិច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ