សិក្ខាសាលាតុមូល” ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម” នៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - ទំនាក់ទំនងជាមួយវៀតណាមនិយាយរួម កំពុងត្រូវបានរុស្ស៊ីបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីនយោបាយ សេដ្ឋកិច្ច រហូតដល់កិច្ចសហប្រតិប្តិការការពារជាតិ និងកិច្ចសហប្រតិបត្តិការ បច្ចេកទេសយោធា។
សិក្ខាសាលាតុមូល” ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម” នៅសហព័ន្ធរុស្ស៊ី - ảnh 1 សិក្ខាសាលាតុមូល“ ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម” នៅសហព័ន្ធរុស្ស៊ី

នាថ្ងៃទី ២០ ខែមករានៅទីស្នាក់ការនៃវិទ្យាស្ថានចុងបូព៌ានៅទីក្រុងមូស្គូ សហព័ន្ធ រុស្ស៊ីបានប្រព្រឹត្តិទៅសិក្ខាសាលា ដោយប្រធានបទ“ ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម” ។ អញ្ជើញថ្លែងក្នុងសិក្ខាសាលានេះ អនុប្រធានវិទ្យាស្ថានចុងបូព៌ា បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Sergei Uyanaev មានប្រសាសន៍ថា៖

“ទំនាក់ទំនងជាមួយវៀតណាមនិយាយរួម កំពុងត្រូវបានរុស្ស៊ីបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីនយោបាយ សេដ្ឋកិច្ច រហូតដល់កិច្ចសហប្រតិប្តិការការពារជាតិ និងកិច្ចសហប្រតិបត្តិការ បច្ចេកទេសយោធា។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ទំនាក់ទំនងទ្វេភាគី ដើរតួនាទីដ៏សំខាន់ ដែលបង្កើតកិច្ចសហប្រតិបត្តិការសម្បូរបែប ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់។ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធិ លើបណ្ដាវេទិកាពហុភាគីសំខាន់ៗ អង្គការអន្តរជាតិ ដូចជា អាស៊ាន APEC វេទិកាអាស៊ី - អឺរ៉ុបនិងសន្និសីទអន្តរសភាតំបន់។ ប្រទេសទាំងពីរក៏បានបង្កើត យន្តការ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ដែលរួមមានគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងជំនួបជាន់ខ្ពស់នានាជាប្រចាំផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ