សិក្ខាសាលាវិទ្យាសាស្ត្រ “លោកអ៊ំហូជាមួយទីក្រុង Hai Phong”

(VOVWORLD) - ទីក្រុង Hai Phong ជាកន្លែងមានកិត្តិយសទទួលស្វាគមន៍លោកប្រធានហូជីមិញមកទស្សនាចំនួន ៩ លើក។  
សិក្ខាសាលាវិទ្យាសាស្ត្រ “លោកអ៊ំហូជាមួយទីក្រុង Hai Phong” - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ haiphong.gov.vn)

នាថ្ងៃទី ២០ តុលា សម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Hai Phong និងក្លឹប Hai Phong បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “លោកអ៊ំហូជាមួយទីក្រុង Hai Phong”  ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការវិលត្រឡប់របស់លោកប្រធានហូជីមិញពីប្រទេសបារាំង មកមាតុប្រទេសវិញ តាមកំពុងផែ Ngu ( ឥឡូវនេះ កំពង់ផែ Hoang Dieu, Hai Phong) និងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ Hai Phong (២០ តុលា ១៩៤៦ -២០ តុលា ២០២១)។

ទីក្រុង Hai Phong ជាកន្លែងមានកិត្តិយសទទួលស្វាគមន៍លោកប្រធានហូជីមិញមកទស្សនាចំនួន ៩ លើក។  ការយកចិត្តទុកដាក់ និងគុណធម៌ពិសេសរបស់ប្រធានហូជីមិញ ចំពោះគណៈកម្មាធិការបក្សនិងប្រជាជនទីក្រុង គឺជាមរតកខាងស្មារតីដ៏មានតម្លៃ ជាពន្លឺបំភ្លឺផ្លូវសម្រាប់ដំណើរការរំដោះ កសាង និងអភិវឌ្ឍន៍ ការពារទីក្រុង គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ ទីក្រុង Hai Phong បន្តបោះជំហានអភិវឌ្ឍន៍ជាលំដាប់។ ការរៀបចំសិក្ខាសាលានឹងចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីទីក្រុងអាចបន្តលើកកម្ពស់តម្លៃដ៏អស្ចារ្យនៃគំនិតរបស់ហូជីមិញក្នុងសម័យកាលកសាងនិងអភិវឌ្ឍន៍ទីក្រុង និងអំពីមនោសញ្ជេតនារបស់លោកអ៊ំហូចំពោះទីក្រុងកំពង់ផែផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ